Sunday, June 22, 2025
Homeកីឡាអន្ដរជាតិChristino Ronaldo ប្តេជ្ញាធ្វើឱ្យបានល្អដូចប្រកួតដំបូង

Christino Ronaldo ប្តេជ្ញាធ្វើឱ្យបានល្អដូចប្រកួតដំបូង

សម្រាប់ជំនួបជុំទី២ ជាមួយក្រុមជម្រើសជាតិម៉ារ៉ុក កីឡាករ Ronaldo ប្តេជ្ញាថានឹងធ្វើឱ្យបានល្អដូចការប្រកួតបើកឆាកដំបូង ប៉ះជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ ដែលទទួលបានលទ្ធផល ស្មើ៣ទល់នឹង៣។

នៅក្នុងការប្រកួតខ្សែប្រយុទ្ធព័រទុយហ្គាល់ រូបនេះ រកបាន៣គ្រាប់ (Hat-Trick)។

វាគឺជាគ្រាប់ការស៊ុតបាល់ Hat-Trick លើកទី៥១ ក្នុងអាជីពបាល់ទាត់។ កីឡាករ Ronaldo បាននិយាយថា “ខ្ញុំសប្បាយរីករាយខ្លាំងណាស់ វាគឺជាកំណត់ត្រាផ្ទាល់ខ្លួនដ៏ល្អរបស់ខ្ញុំ”។

ទោះបីក្រុមព័រទុយហ្គាល់ គឺជាម្ចាស់ជើងឯកយ៉ូរ៉ូ២០១៦ តែក្រុមនេះមិនត្រូវបានគេចាត់ទុកថាជាក្រុមអាទិភាពសម្រាប់ការលើកពានបាល់ទាត់ពិភពលោក២០១៨នោះទេ។ ទោះជាយ៉ាងណាក្តី ក្រុមព័រទុយហ្គាល់ ត្រូវការឈ្នះម៉ារ៉ុក ដើម្បីឡើងទៅវគ្គ១៦ក្រុម ដោយមិនចាំបាច់ជួបជាមួយអ៊ឺរ៉ង់ នៅចុងក្រោយនោះទេ។

ទាក់ទងទៅនឹងការប្រកួតជាមួយម៉ារ៉ុក នេះ កីឡាករខ្សែប្រយុទ្ធ Andre Silva បាននិយាយថា បើប្រៀបធៀបក្រុមទាំង២ យើងខ្លាំងជាងគេ ប៉ុន្តែខ្ញុំមិននិយាយថា វាជាក្រកួតដ៏ងាយស្រួលនោះទេ។ យើងត្រូវតែគោរពគូប្រកួតរបស់យើង៕

RELATED ARTICLES