ទន្ទឹមនឹងការឃាត់ដំណើរខ្សែប្រយុទ្ធ Griemann និង Lucas Hernandez មិនឱ្យចាកចេញជាមួយនឹងការផ្តល់កុងត្រាថ្មី រយៈពេល៥ឆ្នាំបន្ថែមទៀត ឥឡូវនេះ ក្លឹបរងជើងឯកអេស្ប៉ាញ ព្រីម៉េរ៉ាលីហ្គា At Madrid ទិញបានកីឡាករខ្សែប្រយុទ្ធម្នាក់បន្ថែមទៀត ដែលជាមិត្តរួមជាតិរបស់កីឡាករ Griezmann គឺកីឡាករ Thomas Lemar ពីក្លឹបបាល់ទាត់បារាំង Monaco ក្នុងតម្លៃជាង៨៣លានដុល្លារ ។
គេមិនបានបង្ហើបឱ្យដឹងពីរយៈពេលកុងត្រានោះទេ។ កីឡាកររូបនេះបានពិនិត្យសុខភាពរួចរាល់ហើយកាលពីសប្តាហ៍មុន តែគេកំពុងបំពេញបេសកម្មជួយក្រុមជម្រើសជាតិនៅប្រទេសរុស្ស៊ី។
ប្រភព័ត៌មានដដែលនោះ បានឱ្យដឹងថា កីឡាករវ័យ២២ឆ្នាំរូបនេះ នឹងចាប់ដៃគូជាមួយខ្សែប្រយុទ្ធចាស់វស្សា Griezmann។
កីឡាករ Lemar បានចូលមកលេងឱ្យ ក្លឹប Monaco កាលពីឆ្នាំ២០១៥ ក្រោយផ្ទេរមកពីក្លឹប Caen។
នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន១៦គ្រាប់ ក្នុង៩០ប្រកួត៕