ទស្សនៈ Asianbookie យក Switzerland
(34)Serbia (0) Switzerland(6)
Serbia ៖ ប្រកួតចុងក្រោយថ្ងៃទី២៨ ជួបក្រុមប្រេស៊ីល។
ចំណាត់ថ្នាក់ FIFA ៖ លេខ៣៤
វត្តមានប្រកួតបាល់ទាត់ពិភពលោក ៖ ចំនួន១១ដង ឆ្នាំ១៩៣០, ១៩៥០, ១៩៥៤, ១៩៥៨, ១៩៦២,១៩៧៤, ១៩៨២, ១៩៩០, ១៩៩៨, ២០០៦, ២០១០។
លទ្ធផលល្អ ៖ ចំណាត់ថ្នាក់លេខ៤ ចំនួន២ដង គឺឆ្នាំ១៩៣០ និង១៩៦២។
គ្រូបង្វឹក ៖ Mladen Krstajic សញ្ជាតិស៊ែប៊ី។ លោកចូលមកដឹកនាំក្រុមជម្រើសជាតិស៊ែប៊ី កាលពីឆ្នាំ២០១២។
កីឡាករឆ្នើម ៖ កីឡាករខ្សែប្រយុទ្ធ Mitrovic មកពីក្លឹប Newcastle ធ្លាប់បង្ហាញវត្តមានបាន៣៨ប្រកួត ស៊ុតបាល់បាន១៦គ្រាប់។ កីឡាករខ្សែបម្រើ Dusan Tadic មកពីក្លឹប Southampton ធ្លាប់បង្ហាញវត្តមានបាន៥៤ប្រកួត ស៊ុតបាល់បាន១៣គ្រាប់ និងកីឡាករខ្សែប្រយុទ្ធ Ivanovic មកពីក្លឹប Zenit ធ្លាប់បង្ហាញវត្តមានបាន១០៤ប្រកួត ស៊ុតបាល់បាន១៣គ្រាប់។ លទ្ធផល៥ប្រកួតចុងក្រោយ គឺ ៣-០-២។
៣ប្រកួតចុងក្រោយ គឺ ៖
០៦-១៨ Serbia 0-1 Chile
០៦-១៨ Serbia 5-1 Bolivia
០៦-១៨ Costa Rica 0-1 Serbia
Switzerland ៖ ប្រកួតចុងក្រោយថ្ងៃទី២៨ ជួបក្រុមកូស្តារីកា។
ចំណាត់ថ្នាក់ FIFA ៖ លេខ៦
វត្តមានប្រកួតបាល់ទាត់ពិភពលោក ៖ ចំនួន៧ដង គឺឆ្នាំ១៩៣៤, ១៩៣៨, ១៩៥០, ១៩៥៤, ១៩៦២, ១៩៦៦, ១៩៩៤, ២០០៦, ២០១០, ២០១៤។
លទ្ធផលល្អ ៖ វគ្គ៨ក្រុម គឺ១៩៣៤, ១៩៣៨, ១៩៥៤។
គ្រូបង្វឹក ៖ Vladimir Petkovic សញ្ជាតិប៊ូស្នី។ លោកចូលមកដឹកនាំក្រុមជម្រើសជាតិស៊្វីស កាលពីឆ្នាំ២០១៤។ ក្នុងរជ្ជកាលដឹកនាំរបស់លោក៤១ប្រកួត គឺឈ្នះ២៥ ស្មើ៨ និង ចាញ់៨ ស្មើ៦២,៥០ភាគរយ។
កីឡាករឆ្នើម ៖ កីឡាករខ្សែប្រយុទ្ធ Haris Seferovic មកពីក្លឹប Benfica ធ្លាប់បង្ហាញវត្តមានបាន៥១ប្រកួត ស៊ុតបាល់បាន១២គ្រាប់។ កីឡាករខ្សែបម្រើ Shaqiri មកពីក្លឹប Stoke ធ្លាប់បង្ហាញវត្តមានបាន៧១ប្រកួត ស៊ុតបាល់បាន២០គ្រាប់ និងកីឡាករការពារ Stephan Lichtsteiner មកពីក្លឹប Arsenal ធ្លាប់បង្ហាញវត្តមានបាន១០១ប្រកួត ស៊ុតបាល់បាន៨គ្រាប់។ លទ្ធផល៥ប្រកួតចុងក្រោយ គឺ ៣-២-០។
៣ប្រកួតចុងក្រោយ គឺ ៖
០៦-១៨ Spain 1-1 Switzerland
០៦-១៨ Switzerland 2-0 Japan
០៦-១៨ Brazil 1-1 Zwitzerland
គូទាំងពីរនេះ មិនមានប្រវត្តិជួបគ្នាទេ
ទស្សនៈ ស្មើ ១-១