Sunday, June 22, 2025
Homeកីឡាអន្ដរជាតិប្រេស៊ីល ព្រួយបារម្ភរបួស Neymar រើឡើងវិញ

ប្រេស៊ីល ព្រួយបារម្ភរបួស Neymar រើឡើងវិញ

មុនជំនួបជាមួយក្រុមជម្រើសជាតិកូស្តារីកា ក្រុមជម្រើសជាតិប្រស៊ីល បានសម្តែងក្តីបារម្ភ បន្ទាប់ពីរបួសកជើងរបស់ខ្សែប្រយុទ្ធ Neymar រើឡើងវិញ។ កីឡាកររូបនេះមិនបានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមនោះទេ ដើម្បីសម្រាកព្យាបាលរបួសឡើងវិញ។

គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល លោក Tite បាននិយាយថា កីឡាករ Neymar ត្រូវការរយៈពេលសម្រាកព្យាបាលរបួស២ថ្ងៃ ហើយនៅថ្ងៃព្រហស្បតិ៍ គេអាចវិលត្រឡប់មកហ្វឹកហាត់បានជាធម្មតាវិញ។

លោក Tite បានបន្តទៀតថា របួសរបស់ Neymar បានរើឡើងវិញពេលប៉ះទង្គិចគ្នា អំឡុងពេលប្រកួតស្មើ ១-១ ជាមួយស៊្វីស កាលពីថ្ងៃអាទិត្យ។

គួរបញ្ជាក់ថា កីឡាករ Neymar បានវះកាត់កជើងស្តាំ ដែលបាក់ឆ្អឹង កាលពីខែកុម្ភៈ ជាហេតុធ្វើឱ្យគេសម្រាករហូតដល់ចប់រដូវកាល៕

RELATED ARTICLES