Monday, June 23, 2025
Homeកីឡាអន្ដរជាតិជំនួបពូល G ជុំទី៣ ៖ ប៉ាណាម៉ា ប៉ះ ទុយនីសុី វេលាម៉ោង១រំលងអាធ្រាត្រ

ជំនួបពូល G ជុំទី៣ ៖ ប៉ាណាម៉ា ប៉ះ ទុយនីសុី វេលាម៉ោង១រំលងអាធ្រាត្រ

ទស្សនៈ Asianbookie យក Panama

(55)Panama (+0.5) Tunisia(21)

Panama ចំណាត់ថ្នាក់ FIFA ៖ លេខ៥៥

វត្តមានប្រកួតបាល់ទាត់ពិភពលោក ៖ លើកដំបូង។

លទ្ធផលល្អ ៖ គ្មាន

គ្រូបង្វឹក ៖ Hernan Gomez សញ្ជាតិកូឡុំប៊ី។ លោកចូលមកដឹកនាំក្រុមជម្រើសជាតិប៉ាណាម៉ា កាលពីឆ្នាំ២០១៤។

កីឡាករឆ្នើម ៖ កីឡាករខ្សែប្រយុទ្ធ Blas Perz មកពីក្លឹប Municipal ធ្លាប់បង្ហាញវត្តមានបាន១២០ប្រកួត ស៊ុតបាល់បាន៤៣គ្រាប់ កីឡាករខ្សែបម្រើ Gabriel Gomez មកពីក្លឹប Atletico Bu ធ្លាប់បង្ហាញវត្តមានបាន១៤៦ប្រកួត ស៊ុតបាល់បាន១២គ្រាប់ និងកីឡាករខ្សែការពារ Torres មកពីក្លឹប Seattle ធ្លាប់បង្ហាញវត្តមានបាន១១៣ប្រកួត ស៊ុតបាល់បាន១០គ្រាប់។ លទ្ធផល៥ប្រកួតចុងក្រោយ គឺ ១-១-៣។

៣ប្រកួតចុងក្រោយ គឺ ៖

០៦-១៨ Norway 1-0 Panama

០៦-១៨ Belgium 3-0 Panama

០៦-១៨ England 6-1 Panama

Tunisia ចំណាត់ថ្នាក់ FIFA ៖ លេខ២១

វត្តមានប្រកួតបាល់ទាត់ពិភពលោក ៖ ចំនួន៤ដង គឺឆ្នាំ៩៧៨, ១៩៩៨, ២០០២, ២០០៦។

លទ្ធផលល្អ ៖  គ្មាន

គ្រូបង្វឹក ៖ Nabil Maaloul សញ្ជាតិទុយនីស៊ី។ លោកចូលមកដឹកនាំក្រុមជម្រើសជាតិទុយនីស៊ី កាលពីឆ្នាំ២០១៧។ ក្នុងរជក្ជាលដឹកនាំរបស់លោក១២ប្រកួត គឺឈ្នះ៥ ស្មើ៤ និង ចាញ់៣ ស្មើ៥០ភាគរយ។

កីឡាករឆ្នើម ៖ កីឡាករខ្សែប្រយុទ្ធ Saber Khalifa មកពីក្លឹប Club African ធ្លាប់បង្ហាញវត្តមាន៤៦ប្រកួត ស៊ុតបាល់បាន៧គ្រាប់ ។ កីឡាករខ្សែបម្រើ Wahbi Khazri មកពីក្លឹប Rennes បង្ហាញវត្តមានបាន៣៦ប្រកួត ស៊ុតបាល់បាន១២គ្រាប់ និងកីឡាករខ្សែការពារ Syam Ben Youssef មកពីក្លឹប Kasımpaşa ធ្លាប់បង្ហាញវត្តមានបាន៤៣ប្រកួត ស៊ុតបាល់បាន១គ្រាប់។ លទ្ធផល៥ប្រកួតចុងក្រោយ គឺ ០-២-៣។

៣ប្រកួតចុងក្រោយ គឺ ៖

០៦-១៨ Tunisia 0-1 Spain

០៦-១៨ Tunisia 1-2 England

០៦-១៨ Belgium 5-2 Tunisia

គូទាំងពីរនេះ មិនមានប្រវត្តិជួបគ្នាទេ

ទស្សនៈ Tunisia ឈ្នះ ២-១

RELATED ARTICLES