វគ្គ16ក្រុម ក្រុមហ៊ុនផលិតបាល់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក 2018 នៅប្រទេសរុស្ស៊ី នឹងផ្លាស់ប្តូរបាល់ថ្មីមួយទៀត ដែលមានរូបរាង និងពណ៌ស្អាតជាងបាល់ដែលប្រើប្រាស់ក្នុងវគ្គជម្រុះក្នុងពូល។
បាល់ថ្មីនេះមានឈ្មោះថា Telstar Mechta មានពណ៌ស្រស់ស្អាតជាងបាល់មុន សម្រាប់យកមកប្រើប្រាស់ក្នុងវគ្គ16ក្រុម។
បាល់ថ្មីនេះ មានពណ៌ក្រហមតំណាងក្រុមជម្រើសជាតិម្ចាស់ផ្ទះរុស្ស៊ី និងតំណាងឱ្យភាពពុះកញ្ជ្រោលដែលចេះតែកើនឡើងសម្រាប់វគ្គ 16ក្រុម។
បាល់នេះនឹងត្រូវប្រើប្រាស់ចាប់ពីថ្ងៃទី30 មិថុនា ឆ្នាំ2018 ដែលជាថ្ងៃបើកឆាកដំបូង ប្រកួតវគ្គ16ក្រុម នៅពេលដែលបារាំង ជួបជាមួយអាហ្សង់ទីន។
ក្រុមហ៊ុន Adidas បានអះអាងថា បាល់នេះបានឆ្លងកាត់ការធ្វើតេស្តដ៏ត្រឹមត្រូវ ដើម្បីធានាឱ្យវាស័ក្តិសមទៅនឹងតម្រូវការសម្រាប់កីឡាករឆ្នើមៗលើពិភពលោក និងក្រុមជម្រើសជាតិ៕