Monday, June 23, 2025
Homeកីឡាអន្ដរជាតិប្រជាជនម៉ិកស៊ិក អរគុណក្រុមជម្រើសជាតិកូរ៉េខាងត្បូង

ប្រជាជនម៉ិកស៊ិក អរគុណក្រុមជម្រើសជាតិកូរ៉េខាងត្បូង

បន្ទាប់ពីក្រុមកូរ៉េខាងត្បូង បំបាក់ក្រុមការពារជើងឯកអាល្លឺម៉ង់ ដោយលទ្ធផល ២-០ នោះ ក្រុមជម្រើសជាតិ ក៏ដូចជាប្រជាជនម៉ិកស៊ិក ផងដែរ បានសម្តែងការដឹងគុណ និងអបអរសាទរ ចំពោះជ័យជម្នះរបស់បិសាចក្រហមអាស៊ី កូរ៉េខាងត្បូង ដោយសារតែជ័យជម្នះនេះ គឺជាកត្តាកំណត់វាសនារបស់គេ ក្នុងការឡើងទៅវគ្គ១៦ក្រុម។

ក្រុមម៉ិកស៊ិក ដែលមាន៦ពិន្ទុ ក្នុងដៃតាំងពី២ប្រកួតដំបូងនោះ ពុំមានមានកៅអីស្វ័យប្រវត្តិឡើងទៅវគ្គ១៦ក្រុម ដោយសារតែរបូតគ្រាប់បាល់ដល់ទៅ៤គ្រាប់ ហើយប្រកួតចុងក្រោយ ចាញ់ស៊ុយអែត ដោយលទ្ធផល ៣-០ ធ្វើឱ្យគេរង់ចាំអ៊ុតមើលលទ្ធផលក្រុមអាល្លឺម៉ង់ ថែមទៀត។

សំណាងល្អក្រុមការពារជើងឯកអាល្លឺម៉ង់ ត្រូវក្រុមកូរ៉េខាងត្បូង បំបាក់ ២-០ បបួលគ្នាឡើងយន្តហោះទៅស្រុករៀងៗខ្លួន។

ក្រោយបញ្ចប់ការប្រកួត អ្នកគាំទ្រម៉ិកស៊ិក បានស្កាត់ទៅរកជួបកីឡាករ និងអ្នកគាំទ្រកូរ៉េខាងត្បូង ដើម្បីសម្តែងអំណរគុណ។ ខណៈអ្នកគាំទ្រមួយចំនួនបានធ្វើដំណើរអបអរដល់ស្ថានទូតកូរ៉េខាងត្បូង និងប្រជាជនម៉ិកស៊ិក បានដោតទង់កូរ៉េខាងត្បូង នៅតាមផ្ទះរបស់ពួកគេ៕

RELATED ARTICLES