Monday, June 23, 2025
Homeកីឡាអន្ដរជាតិគ្រូបង្វឹកជម្រើសជាតិអង់គ្លេស ប្រើពេល៥ខែ ហ្វឹកហាត់ស៊ុតប៉េណាល់ទី

គ្រូបង្វឹកជម្រើសជាតិអង់គ្លេស ប្រើពេល៥ខែ ហ្វឹកហាត់ស៊ុតប៉េណាល់ទី

ដោយសារតែចាប់ពីវគ្គ១៦ក្រុមតទៅ ការប្រកួតភាគច្រើនពឹងផ្អែកទៅលើការកាត់សេចក្តី ដោយការស៊ុតបាល់ប៉េណាល់ទី រួមជាមួយនឹងកំណត់ត្រាខ្យោយបំផុតរបស់តោកំណាចអង់គ្លេស ផងនោះ លោក Gareth Southgate បានប្រឹងប្រែងអស់ពីលទ្ធភាព និងចំណាយពេលវេលា៥ខែ ហ្វឹកហាត់កូនក្រុមស៊ុតបាល់ប៉េណាល់ទី។

លោកបាននិយាយថា ចាប់តាំងពីខែមីនា កន្លងមក ក្រុមជម្រើសជាតិអង់គ្លេស បានហ្វឹកហាត់ស៊ុតបាល់ប៉េណាល់ទី។ កីឡាករនីមួយៗបានហាត់សមពីចំណុចពាក់កណ្តាលតារាង និងស៊ុតបាល់ប៉េណាល់ទី។ លោក Gareth Southgate ក៏បានបង្ហាញវីឌីអូហាត់សម ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកគាំទ្រ។

លោក Gareth Southgate បាននិយាយថា លោកបានចំណាយពេលអស់រយៈពេលជាយូរមកហើយ ដើម្បីដោះស្រាយវិបត្តិបាល់ប៉េណាល់ទីនេះ។

ជំងឺស៊ុតបាល់ប៉េណាល់របស់ក្រុមអង់គ្លេស បានកើតឡើង៦ដងរួចហើយ ក្នុងការប្រកួតធំៗចំនួន១២លើក។ អង់គ្លេស ឈ្នះតែម្តងគត់ ទៅលើក្រុមជម្រើសជាតិអេស្ប៉ាញ កាលពីប្រកួតបាល់ទាត់យូរ៉ូ១៩៩៦៕

RELATED ARTICLES