កីឡាករ Adres Iniesta ដែលបានជួយក្រុមជម្រើសជាតិអេស្ប៉ាញ ឈ្នះពានបាល់ទាត់ពិភពលោក2010 បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ បន្ទាប់ពីក្រុមគោជល់អេស្ប៉ាញ ធ្លាក់ចេញពីយុទ្ធនាការប្រកួតបាល់ទាត់ពិភពលោក2018 នៅប្រទេសរុស្ស៊ី។
ក្រុមខកចិត្តកាលពីប្រកួតបាល់ទាត់ពិភពលោក2014 គោជល់អេស្ប៉ាញ ដែលមានភាគរយខ្ពស់ក្នុងការប្រជែងពាននៅឆ្នាំ2018 នោះ បានខកចិត្ត ក្រោយចាញ់ម្ចាស់ផ្ទះរុស្ស៊ី ត្រឹមវគ្គ16 ក្រុម កាត់ក្តីដោយការទាត់បាល់ពិន័យ11ម៉ែត្រ លទ្ធផល 4-3។
Iniesta ប្តូរចូលជំនួស David Silva នៅនាទី67 បានស៊ុតបើកឆាកប៉េណាល់ទី តែការស៊ុតមិនចូលរបស់ Koke និង Iago Aspas ធ្វើឱ្យអេស្ប៉ាញ ហាលអាវត្រឹមវគ្គនេះ។
បាល់ប៉េណាល់ទីរាត្រីនោះ ក៏ជាការទាត់1ជើងចុងក្រោយផងដែរ របស់ Iniesta សម្រាប់ជម្រើសជាតិ បន្ទាប់ពីលេងបាន13ប្រកួត និង ធ្លាប់ស៊ុតគ្រាប់ជ័យជម្នះឱ្យអេស្ប៉ាញ លើកពានបាល់ទាត់ពិភពលោក កាលពីឆ្នាំ2010។
កីឡាករ Iniesta បានបញ្ចប់អាជីព22ឆ្នាំ ជាមួយអ្នកមានបុណ្យ Barcelona និងឈ្នះពាន22។
យ៉ាងណា អតីតខ្សែបម្រើឆ្នើម Barcelona នៅបន្តបាល់ទាត់អាជីពនៅឡើយ ដោយលេងជាមួយក្លឹបជប៉ុន Kobe៕