បន្ទាប់ពីយកឈ្នះម្ចាស់ជើងឯកបាល់ទាត់ពិភពលោក២០១០ គោជល់អេស្ប៉ាញ លោក Cherchesov គ្រូបង្វឹកក្រុមជម្រើសជាតិ ខ្លាំឃ្មុំទឹកកករុស្ស៊ី បាននិយាយថា លោកបានចំណាយពេល២ឆ្នាំ ហ្វឹកហាត់កីឡាករជំនាញស៊ុតបាល់ប៉េណាល់ទី។
ជាមួយគ្នានេះ កីឡារករចាំទី Akinfeev បាននិយាយថា នៅក្នុងជំនួបជាមួយក្រុមខ្លាំង អេស្ប៉ាញ ក្រុមខ្លាំងខ្លាឃ្មុំទឹកកករុស្ស៊ី ដឹងថា ក្រុមរបស់ខ្លួនទៅមិនរួច តែក្រុមរបស់ខ្លួនបានរៀបផែនការជាក់ច្បាស់ ក្នុងការឆ្ពោះទៅរកការកាត់សេចក្តីស៊ុតបាល់ប៉េណាល់ទី។
កីឡាករចាំទីរូបនេះ បាននិយាយថា យើងដឹងរួចស្រេចទៅហើយ ទាំងកម្លាំងនិងបច្ចេកទេស គឺមិនអាចយកឈ្នះក្រុមម្ចាស់ជើងឯកបាល់ទាត់ពិភពលោក២០១០ នោះទេ តែយើងសង្ឃឹមទៅលើការស៊ុតបាល់ប៉េណាល់ទី។
Akinfeev បានបន្តទៀតថា នេះគឺជាព្រឹត្តិការណ៍បាល់ទាត់ពិភពលោក វាមិនត្រឹមតែសម្រាប់អ្នកគាំទ្ររបស់យើងប៉ុណ្ណោះទេ វាថែមទាំងសម្រាប់អ្នកគាំទ្រលើពិភពលោកផងដែរ។ រុស្ស៊ី ពិតជាដឹងពីរបៀបលេងបាល់ និងចង់លេងបាល់ ដើម្បីមុខមាត់ប្រទេស៕