Monday, June 23, 2025
Homeកីឡាអន្ដរជាតិមិនគួរឲ្យជឿសោះ!!! កីឡាករជម្រើសជាតិរុស្ស៊ី អត់ចេះនិយាយភាសាជាតិរបស់ខ្លួន

មិនគួរឲ្យជឿសោះ!!! កីឡាករជម្រើសជាតិរុស្ស៊ី អត់ចេះនិយាយភាសាជាតិរបស់ខ្លួន

ដោយសារតែឃើញទម្រង់លេងដ៏លេចធ្លោរបស់ខ្សែការពារ Mario Fernandes ក្រុមជម្រើសជាតិរុស្ស៊ី  អ្នកកាសែតបានចោមរោមធ្វើបទសម្ភាសន៍ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលខ្លាំងនោះ កីឡាកររូបនេះ មិនអាចនិយាយភាសារុស្ស៊ី បានទាល់តែសោះ។

នៅពេលដែលអ្នកកាសែតសួរកីឡាករ Fernandes ស្តាប់អត់បានទាល់តែសោះ ហើយបានសុំជំនួយអ្នកបកប្រែ ទើបអាចស្តាប់គ្នាបាន។

ហេតុអីបានកីឡាកររូបនេះ អត់ចេះនិយាយភាសាជាតិខ្លួន?

ជាការពិតកីឡាករជម្រើសជាតិរុស្ស៊ីរូបនេះ កើតនៅប្រទេសប្រេស៊ីល លេងនៅក្នុងក្លឹបបាល់ទាត់ Sao Caetano និង Gremio muneBl ផ្លាស់មកលេងនៅក្លឹបបាល់ទាត់រុស្ស៊ី CSKA Mos កាលពីឆ្នាំ2012។

ដោយសារតែទម្រង់លេងរបស់គេមានកា កើនឡើង ហើយប្រទេសរុស្ស៊ី ក៏សុំឱ្យកីឡាកររូបនេះចូលសញ្ជាតិតែម្តង។ បើទោះជាកីឡាកររូបនេះ បានចូលប្រកួតមិត្តភាពឱ្យក្រុមជម្រើសជាតិរុស្ស៊ី តាំងពីឆ្នាំ2016 ប៉ុន្តែគេទើបតែទទួលបានសិទ្ធិស្របច្បាប់ជាកីឡាករជម្រើសជាតិរុស្ស៊ី កាលពីខែមេសា ឆ្នាំ2017៕

RELATED ARTICLES