Monday, June 23, 2025
Homeកីឡាអន្ដរជាតិជម្រុះវគ្គ៨ក្រុម ៖ ស៊ុយអែដ ប៉ះ អង់គ្លេស វេលាម៉ោង៩យប់

ជម្រុះវគ្គ៨ក្រុម ៖ ស៊ុយអែដ ប៉ះ អង់គ្លេស វេលាម៉ោង៩យប់

ទស្សនៈ Asianbookie យក England

(24)Sweden (+0.5) England(12)

Sweden ចំណាត់ថ្នាក់ FIFA ៖ លេខ24

វត្តមានប្រកួតបាល់ទាត់ពិភពលោក ៖ ចំនួន11ដង គឺឆ្នាំ1934/1938/ 1950/ 1958/ 1970/ 1974/ 1978/ 1990/ 1994/ 2002/ 2006។

លទ្ធផលល្អ ៖ ចំណាត់ថ្នាក់លេខ2ម្តង គឺឆ្នាំ1958

គ្រូបង្វឹក ៖ Janne Anderson សញ្ជាតិស៊ុយអែត។ លោកចូលមកដឹកនាំក្រុមជម្រើសជាតិស៊ុយអ៊ែត កាលពីឆ្នាំ201។ ក្នុងរជ្ជកាលដឹកនាំរបស់លោក​ 22ប្រកួត គឺឈ្នះ11 ស្មើ5 និងចាញ់6 ស្មើ45ភាគរយ។

កីឡាករឆ្នើម ៖ កីឡាករខ្សែប្រយុទ្ធ Marcus Berg មកពីក្លឹប Al Ain ធ្លាប់បង្ហាញវត្តមានបាន58ប្រកួត ស៊ុតបាល់បាន18គ្រាប់។ កីឡាករខ្សែបម្រើ Sebastian Larsson មកពីក្លឹប Hull ធ្លាប់បង្ហាញវត្តមានបាន100ប្រកួត ស៊ុតបាល់បាន6គ្រាប់  និងកីឡាករខ្សែការពារ Victor Lindelof មកពីក្លឹប Man Utd ធ្លាប់បង្ហាញវត្តមានបាន22ប្រកួត ស៊ុតបាល់បាន1គ្រាប់។

Sweden លេខ1 មកពីពូល F។ លទ្ធផល5ប្រកួតចុងក្រោយ គឺ 3-1-1។

3ប្រកួតចុងក្រោយ គឺ ៖

06-18 Germany 2-1 Sweden

06-18 Mexico 0-3 Sweden

07-18 Sweden 1-0 Switzerland

England ចំណាត់ថ្នាក់ FIFA ៖ លេខ12

វត្តមានប្រកួតបាល់ទាត់ពិភពលោក ៖ ចំនួន15ដង គឺឆ្នាំ1950/ 1954/ 1958/ 1962/ 1966/ 1970/ 1982/ 1986/ 1990/ 1998/ 2002/ 2006/ 2010/ 2014។

លទ្ធផលល្អ ៖ ម្ចាស់ជើងឯក គឺឆ្នាំ1966

គ្រូបង្វឹក ៖ Gareth Southgate សញ្ជាតិអង់គ្លេស។ លោកចូលមកដឹកនាំក្រុមជម្រើសជាតិអង់គ្លេស កាលពីឆ្នាំ2016។ ក្នុងរជ្ជកាលដឹកនាំរបស់លោក18ប្រកួត គឺឈ្នះ12 ស្មើ6 និងចាញ់2 ស្មើ55/6ភាគរយ។

កីឡាករឆ្នើម ៖ កីឡាករខ្សែប្រយុទ្ធ Harry Kane មកពីក្លឹប Tottenham ធ្លាប់បង្ហាញវត្តមានបាន25ប្រកួត ស៊ុតបាល់បាន18គ្រាប់ កីឡាករខ្សែបម្រើ Dele Alli មកពីក្លឹប Tottenham ធ្លាប់បង្ហាញវត្តមានបាន27ប្រកួត ស៊ុតបាល់បាន2គ្រាប់ និងកីឡាករខ្សែការពារ Ashley Young មកពីក្លឹប Man Utd ធ្លាប់បង្ហាញវត្តមាន36ប្រកួត ស៊ុតបាល់បាន7គ្រាប់។

England លេខ2 មកពីពូល G។ លទ្ធផល5ប្រកួតចុងក្រោយ គឺ 3-1-1។

3ប្រកួតចុងក្រោយ គឺ ៖

06-18 England 6-1 Panama

06-18 England 0-1 Belgium

07-18 Colombia 1-1 England

ប្រវត្តិជួបគ្នា10ប្រកួត Sweden ឈ្នះ4 ស្មើ3 និងចាញ់3។

ជួបគ្នា4ប្រកួតចុងក្រោយ គឺ ៖

06-06 Sweden 2-2 England

11-11 England 1-0 Sweden

06-12 Sweden 2-3 England

11-12 Sweden 4-2 England

ទស្សនៈ England ឈ្នះ 1-0

RELATED ARTICLES