Tuesday, June 24, 2025
Homeកីឡាអន្ដរជាតិគ្រូអង់គ្លេស ប្រាប់កូនក្រុមថា "ពិបាកណាស់ទៅហើយ ទម្រាំយើងឡើងមកដល់វគ្គនេះ"

គ្រូអង់គ្លេស ប្រាប់កូនក្រុមថា “ពិបាកណាស់ទៅហើយ ទម្រាំយើងឡើងមកដល់វគ្គនេះ”

សម្រាប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយនេះ លោក Gareth Southgate គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស បានព្រមានកូនក្រុមរបស់ខ្លួនថា ធ្វើយ៉ាងណាចាប់យកឱកាសដ៏មានតម្លៃនេះឱ្យបាន ពីព្រោះវាពិបាកណាស់ទៅហើយ ទម្រាំយើងឡើងមកដល់វគ្គនេះ។

លោក Southgate បាននិយាយថា “វាគឺជាឱកាសដ៏ល្អបំផុតសម្រាប់តោកំណាចអង់គ្លេស ។ បើទោះជាទម្រង់លេងក្រុមរបស់យើងល្អជាងកាលពី២ឆ្នាំមុន យ៉ាងណាក្តី ក៏យើងមិនត្រូវធ្វេសប្រហែស ឬប្រមាថដល់គូប្រកួតរបស់យើង”។

ការប្រកួតវគ្គ៨ក្រុម នៅក្នុងពហុកីឡដ្ឋាន Samara គឺជាការបង្ហាញវត្តមានលើកទីមួយ របស់ក្រុមជម្រើសជាតិអង់គ្លេស ចាប់តាំងពីឆ្នាំ២០០៦ ហើយប្រសិនបើគេអាចយកឈ្នះស៊ុយអែត បានទៀតនោះ ក្រុមរបស់គេនឹងឡើងទៅដល់ពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាលើកដំបូង ចាប់តាំងពីឆ្នាំ១៩៩០ ជួបជាមួយរុស្ស៊ី ឬក្រូអាស៊ី។

លោក Southgate បានបន្តទៀតថា ក្រុមជម្រើសជាតិស៊ុយអែត មានបទពិសោធន៍ និងកំណត់ត្រាប្រកួតល្អជាងយើង៕

RELATED ARTICLES