Tuesday, June 24, 2025
Homeកីឡាអន្ដរជាតិReal Madrid ទិញបានខ្សែការពារវ័យក្មេងរបស់ Real Sociedad តម្លៃ46លានដុល្លារ

Real Madrid ទិញបានខ្សែការពារវ័យក្មេងរបស់ Real Sociedad តម្លៃ46លានដុល្លារ

តាមប្រភពព័ត៌មានពី Daily Mail ចេញផ្សាយកាលពីថ្ងៃសុក្រ ទី6 កក្កដា ឆ្នាំ2018 បានឱ្យដឹងថា ក្លឹប Real Madrid ទិញបានខ្សែការពារស្តាំ Alvaro Odriozola ពីក្លឹប Real Sociedad ក្នុងតម្លៃខ្លួន40លានអឺរ៉ូ ស្មើនឹងជាង46លានដុល្លារ។

កីឡាករវ័យ22ឆ្នាំ​ ជាប់ឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិអេស្ប៉ាញ ទៅលេងបាល់ទាត់ពិភពលោក 2018 នៅប្រទេសរុស្ស៊ី បានចុះកុងត្រារយៈពេល6ឆ្នាំ នៅកីឡដ្ឋាន Bernabeu។

ការមកដល់ទឹកដីទីក្រុង Madrid កីឡាករវ័យក្មេង Odriozola ត្រូវប្រជែងតំណែងជាមួយសិស្សច្បង Dani Carvajal ដែលកំពុងលេងតំបន់ការពារស្តាំស្រាប់។

Alvaro Odriozola គឺជាយុវជនចេញពី ក្លឹប Sociedad ក្នុងឆ្នាំ2017 គេក៏បានឡើងមកក្រុមឈុតធំ រដូវកាល2017-2018 ធ្លាប់បង្ហាញខ្លួននៅក្របខណ្ឌ Spain Premera liga បាន35ប្រកួត បានបញ្ជូនគ្រាប់បាល់ឱ្យមិត្តរួមក្រុមទាត់ចូល4គ្រាប់ និងលេងនៅ Europa League បាន6ប្រកួត ស៊ុតចូល1គ្រាប់៕

RELATED ARTICLES