បន្ទាប់ពីក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ ម្ចាស់ជើងឯកបាល់ទាត់ពិភពលោក២០១៤ ធ្លាក់ចេញពីសមរភូមិប្រកួតបាល់ទាត់ពិភពលោក២០១៨ ត្រឹមវគ្គជម្រុះក្នុងពូល កីឡាករ Oliver Bierhoff អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាល្លឺម៉ង់ បានព្រមានថា ខ្សែប្រយុទ្ធ Mesut Ozil មិនគួរបន្តមានវត្តមាននៅក្រុមជម្រើសជាតិតទៅទៀតនោះទេ។
Oliver ជឿជាក់ថា ទាំងគ្រូបង្វឹក និងមន្ត្រីដឹកនាំក្រុមជម្រើសជាតិ បានធ្វើឱ្យមានកំហុសក្នុងការដាក់បញ្ចូលកីឡាករ Ozil ទៅក្នុងក្រុមជម្រើសជាតិ។
លោកបានបន្តទៀតថា ក្រុមអាល្លឺម៉ង់ នឹងមិនមានជោគជ័យទេ បើមាន Ozil។
Ozil មិនបានចូលទីលានប្រកួតទេ ពេលប្រកួតចាញ់ម៉ិកស៊ិក ដោយលទ្ធផល ១-០ តែបានចូលលេងនៅក្នុងជំនួបជាមួយកូរ៉េខាងត្បូង បរាជ័យ ២-០។ ៣ប្រកួតជម្រុះក្នុងពូល អាល្លឺម៉ង់ ឈ្នះតែស៊ុយអែត មួយប្រកួតគត់។
កីឡាករ Ozil បានចូលលេងក្រុមជម្រើសជាតិអាល្លឺម៉ង់ កាលពីឆ្នាំ២០០៩។ នៅជាមួយក្រុមជម្រើសជាតិ ធ្លាប់ស៊ុតបាល់បាន២៣គ្រាប់ ក្នុងការបង្ហាញវត្តមាន៩២គ្រាប់៕