Tuesday, June 24, 2025
Homeកីឡាអន្ដរជាតិFernando Hierrola លាលែងតំណែងគ្រូង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ

Fernando Hierrola លាលែងតំណែងគ្រូង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ

លោក Fernando Hierro ដែលត្រូវបានសហព័ន្ធបាល់អេស្ប៉ាញ តែងតាំងបណ្តោះអាសន្នដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញ ទៅប្រកួតបាល់ទាត់ពិភពលោក នៅប្រទេសរុស្ស៊ី បានប្រកាសចុះចេញពីតំណែង និងមិនវិលត្រឡប់មកកាន់តួនាទីចាស់ជានាយកគ្រប់គ្រងថែមទៀត។

លោក Hierro ត្រូវបានតែងតាំងជំនួសតំណែងលោក Julen Lopetegui ដែលត្រូវបានបណ្តេញចេញពីតំណែង ក្រោយពីទទួលយកសំណើធ្វើជាគ្រូបង្វឹកក្លឹប Real Madrid។

យោងតាមសហព័ន្ធបាល់ទាត់អេស្ប៉ាញ បានឱ្យដឹងថា លោក Hierro វ័យ៥០ឆ្នាំ បានសម្រេចចិត្តស្វែងរកជើងអនាគតថ្មី ដោយមិនទទួលតួនាទីចាស់។

ក្នុងការដឹកនាំក្រុមជម្រើសជាតិទៅរុស្ស៊ី លោក Hierro បានជួយឱ្យក្រុមនេះ ស្ថិតនៅលំដាប់លេខ១ ក្នុងពូល B គឺស្មើ ៣-៣ ជាមួយព័រទុយហ្គាល់ ឈ្នះអ៊ីរ៉ង់ ១-០ មុននឹងស្មើម៉ារ៉ុក ២-២។ នៅវគ្គ១៦ក្រុម អេស្ប៉ាញ ប្រកួតចាញ់ក្រុមម្ចាស់ផ្ទះរុស្ស៊ី ៤-៣ កាត់សេចក្តីដោយការទាត់បាល់ប៉េណាល់ទី។

ក្រោយពីចាញ់រុស្ស៊ី ក្រុមលោក Heirra បាននិយាយថា លោកគឺជាអ្នកទទួលខុសត្រូវចំពោះការបរាជ័យនេះ។

លោកបានបន្តទៀតថា “យើងបានប្រឹងប្រែងអស់សមត្ថភាពហើយ តែបាល់ទាត់ គឺអ៊ីចឹង៕

RELATED ARTICLES