នៅក្នុងយុទ្ធនាការប្រកួតបាល់ទាត់ពិភពលោក នៅប្រទេសរុស្ស៊ី កីឡាករខ្សែប្រយុទ្ធវ័យក្មេង Mbappe កំពុងធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
នៅក្នុងជំនួបជាមួយបារាំង នៅរាត្រីនេះ កីឡាករខ្សែការពារប៊ែលហ្ស៊ិក Vermaelen បានសម្តែងក្តីបារម្ភចំពោះខ្សែប្រយុទ្ធ Mbappe។
កីឡាករ Thomas Vermaelen បាននិយាយថា អ្វីដែលប៊ែលហ្ស៊ិក បារម្ភខ្លាំង គឺការគំរាមកំហែងរបស់ Mbappe ដោយសារតែកីឡាករវ័យ១៩ឆ្នាំរូបនេះ មានល្បឿនលឿន និងជាអ្នកសម្រេចចិត្តរៀងរាល់ការប្រកួត។
កីឡាករខ្សែការពារដដែលនេះ បានបន្តទៀតថា ទោះបីជាក្រុមប៊ែលហ្ស៊ិក មានកីឡាករឆ្នើមៗលំដាប់ភិពលោកជាច្រើនរូប ក៏ពិតមែន ប៉ុន្តែនៅតែចាត់ទុកថា Mbappe គឺជាកីឡាករដ៏គ្រោះថ្នាក់ខ្លាំងសម្រាប់ប៊ែលហ្ស៊ិក៕