Tuesday, June 24, 2025
Homeកីឡាអន្ដរជាតិកីឡាករ Fernando Torres ចេញពីអេស្ប៉ាញ មកលេងនៅជប៉ុន

កីឡាករ Fernando Torres ចេញពីអេស្ប៉ាញ មកលេងនៅជប៉ុន

អតីតខ្សែប្រយុទ្ធក្លឹប Liverpool និង Chelsea បានសម្រេចចិត្តចុះហត្ថលេខាលេងឱ្យក្លឹបបាល់ទាត់ជប៉ុន Sagan Tosu។ ទាក់ទងទៅនឹងការផ្លាស់ទ្រនំទៅលេងនៅទឹកដីជប៉ុននេះ គេមិនបានដឹងថា Fernando Torres ទទួលបានកុងត្រាប៉ុន្មានឆ្នាំ និងតម្លៃខ្លួនប៉ុន្មានលានដុល្លារនោះទេ។

កីឡាកររូបនេះ បានផុតកុងត្រាជាមួយ At Madrid កាលពីរដូវក្តៅ ហើយមិនបានបន្តកុងត្រាថ្មីនោះទេ។ កីឡាករសញ្ជាតិអេស្ប៉ាញ វ័យ៣៤ឆ្នាំ គឺជាតួអង្គសំខាន់ដែលជួយឱ្យក្រុមជម្រើសជាតិអេស្ប៉ាញ ឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក និងយូរ៉ូ ព្រមទាំងជួយឱ្យក្លឹប Chelsea ឈ្នះពានរង្វាន់ Uefa Champion League ឆ្នាំ២០១២។

កីឡាករ Fernando  Torres បាននិយាយថា មានក្លឹបជាច្រើននៅបារាំង អាល្លឺម៉ង់ និងក្លឹបមួយនៅអេស្ប៉ាញ ផងដែរ ដែលចង់បាន តែខ្ញុំចង់ប្រជែងនៅកន្លែងផ្សេងក្រៅពីតំបន់អឺរ៉ុប។

Torres ក្លាយជាកីឡាករអេស្ប៉ាញទី២ ដែលចូលលេងនៅក្លឹបបាល់ទាត់ជប៉ុន បន្ទាប់ពីកីឡាករ Andres Iniesta ដែលបានទៅលេងនៅក្លឹប Kobe៕

RELATED ARTICLES