ទស្សនៈ Asianbookie យក France
(7)France (-0.5) Croatia(20)
France ចំណាត់ថ្នាក់ FIFA ៖ លេខ៧
វត្តមានប្រកួតបាល់ទាត់ពិភពលោក ៖ ចំនួន១៤ដង គឺឆ្នាំ១៩៣០, ១៩៣៤, ១៩៣៨, ១៩៥៤, ១៩៥៨, ១៩៦៦, ១៩៧៨, ១៩៨២, ១៩៨៦, ១៩៩៨, ២០០២, ២០០៦, ២០១០, ២០១៤។
លទ្ធផលល្អ ៖ ជើងឯកម្តង គឺឆ្នាំ១៩៩៨
គ្រូបង្វឹក ៖ Didier Deschamps សញ្ជាតិបារាំង។ លោកចូលមកដឹកនាំក្រុមជម្រើសជាតិបារាំង កាលពីឆ្នាំ២០១២។ ក្នុងរជ្ជកាលដឹកនាំរបស់លោក ៧៩ប្រកួត គឺឈ្នះ៥០ ស្មើ១៤ និងចាញ់១៥ ស្មើ៦២,៣៤ភាគរយ។
កីឡាករឆ្នើម ៖ កីឡាករ Antoine Griezmann មកពីក្លឹប At Madrid ធ្លាប់បង្ហាញវត្តមានបាន៥៦ប្រកួត ស៊ុតបាល់បាន២២គ្រាប់។ កីឡាករខ្សែបម្រើ Paul Pogba មកពីក្លឹប Man Utd ធ្លាប់បង្ហាញវត្តមានបាន៥៦ប្រកួត ស៊ុតបាល់បាន១០គ្រាប់ និងកីឡាករ Raphael Varane មកពីក្លឹប Real Madrid ធ្លាប់បង្ហាញវត្តមានបាន៤៣ប្រកួត ស៊ុតបាល់បាន២គ្រាប់។
France វគ្គ១៦ក្រុម បានទម្លាក់ក្រុម Argentina ដោយលទ្ធផល ៤-៣ វគ្គ៨ក្រុម បានទម្លាក់ក្រុម Urugauy ដោយលទ្ធផល ២-០ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឈ្នះក្រុមប៊ែលហ្ស៊ិក ១-០ លទ្ធផល៥ប្រកួតចុងក្រោយ គឺ ៤-១-០។
៣ប្រកួតចុងក្រោយ គឺ ៖
06-18 France 4-3 Argentina
07-18 Uruguay 0-2 France
07-18 France 1-0 Belgium
Croatia ចំណាត់ថ្នាក់ FIFA ៖ លេខ២០
វត្តមានប្រកួតបាល់ទាត់ពិភពលោក ៖ ចំនួន៤ដង គឺឆ្នាំ១៩៩៨, ២០០២, ២០០៦, ២០១៤។
លទ្ធផលល្អ ៖ ចំណាត់ថ្នាក់លេខ៣ម្តង គឺឆ្នាំ១៩៩៨។
គ្រូបង្វឹក ៖ Zlatko Dalic សញ្ជាតិឆែក។ លោកចូលមកដឹកនាំក្រុមជម្រើសជាតិក្រូអាស៊ី កាលពីឆ្នាំ២០១៧។ ក្នុងរជ្ជកាលដឹកនាំរបស់លោក ៩ប្រកួត គឺឈ្នះ៦ ស្មើ១ និងចាញ់២ ស្មើ នឹង៥៧,១៤ភាគរយ។
កីឡាករឆ្នើម ៖ កីឡាករខ្សែប្រយុទ្ធ Mario Mandukic មកពីក្លឹប Juventus ធ្លាប់បង្ហាញវត្តមានបាន៨៥ប្រកួត ស៊ុតបាល់បាន៣១គ្រាប់ កីឡាករខ្សែបម្រើ Ivan Rakitic មកពីក្លឹប Barcelona ធ្លាប់បង្ហាញវត្តមានបាន៩៤ប្រកួត ស៊ុតបាល់បាន១៥គ្រាប់ កីឡាករខ្សែការពារ Corluka មកពីក្លឹប Lokomotiv Mos ធ្លាប់បង្ហាញវត្តមានបាន១០១ប្រកួត ស៊ុតបាល់បាន៤គ្រាប់។
Croatia វគ្គ១៦ក្រុម បានទម្លាក់ក្រុមដាណឺម៉ាក កាត់សេចក្តីដោយបាល់ប៉េណាល់ទី ៣-២ និងវគ្គ៨ក្រុម បន្តទម្លាក់ក្រុមម្ចាស់ផ្ទះរុស្ស៊ី កាត់សេចក្តីដោយការស៊ុតបាល់ប៉េណាល់ទី ៤-៣ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឈ្នះក្រុមអង់គ្លេស ២-១ នៅម៉ោងបន្ថែម១៥នាទី ២ដង។
Croatia លេខ១ មកពីពូល D។ លទ្ធផល៥ប្រកួតចុងក្រោយ គឺ ៣-២-០។
៣ប្រកួតចុងក្រោយ គឺ ៖
07-18 Croatia 1-1 Denmark
07-18 Russia 2-2 Croatia
07-18 Croatia 2-1 England
ប្រវត្តិជួបគ្នា៤ប្រកួត គឺ ៖
11-99 France 3-0 Croatia
05-00 Croatia 0-2 France
06-04 Croatia 2-2 France
03-11 France 0-0 Croatia
ទស្សនៈ France ឈ្នះ ២-១