Tuesday, June 24, 2025
Homeកីឡាអន្ដរជាតិTim Cahill ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអូស្ត្រាលី

Tim Cahill ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអូស្ត្រាលី

ខ្សែប្រយុទ្ធជើងចាស់ Tim Cahill បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិកង់ហ្គូរូ អូស្ត្រាលី ក្នុងវ័យ38ឆ្នាំ បន្ទាប់ពីបង្ហាញវត្តមានឱ្យក្រុមជម្រើសជាតិ បានចំនួន4សម័យកាល ជាប់ៗគ្នា។

Tim Cahill បានបង្ហោះសារថា “ថ្ងៃនេះ គឺជាថ្ងៃដែលខ្ញុំសម្រេចចិត្តព្យួរស្បែកជើងរបស់ខ្ញុំជាផ្លូវការពីក្រុមជម្រើសជាតិ។ ខ្ញុំគ្មានពាក្យអ្វីបរិយាយច្រើនទេ ខ្ញុំនឹកអ្នកទាំងអស់គ្នា។

អតីតខ្សែប្រយុទ្ធក្លឹប Everton រូបនេះ បានក្លាយជាកីឡាករអូស្ត្រាលី ដំបូងគេ ដែលបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក4ដង ជាប់ៗគ្នា។

Tim Cahill ធ្លាប់ស៊ុតបញ្ចូលទីបាន50គ្រាប់ ក្នុងការបង្ហាញវត្តមាន107 ប្រកួតឱ្យក្រុមជម្រើសជាតិ។

ទោះបី Tim Cahill លាឈប់បីក្រុមជម្រើសជាតិក៏ពិតមែន តែនៅលេងជាមួយក្លឹប Mill Wall ដដែល៕

RELATED ARTICLES