Tuesday, June 24, 2025
Homeកីឡាអន្ដរជាតិក្រោយចប់ World Cup!!! ទឹកជំនន់បំផ្លាញពហុកីឡដ្ឋានបាល់ទាត់ពិភពលោក នៅរុស្ស៊ី

ក្រោយចប់ World Cup!!! ទឹកជំនន់បំផ្លាញពហុកីឡដ្ឋានបាល់ទាត់ពិភពលោក នៅរុស្ស៊ី

ជំនន់ទឹកភ្លៀងបានបំផ្លាញផ្នែកខាងក្នុង និងទេសភាពនៅខាងក្រៅ ពហុកីឡដ្ឋាន Volgograd  ដែលទើបតែសាងសង់ថ្មី សម្រាប់ទទួលការប្រកួតបាល់ទាត់ពិភពលោក២០១៨​ ដែលទើបតែបញ្ចប់កាលពីថ្ងៃអាទិត្យ ទី១៥ ខែកក្កដា កន្លងទៅនេះ។

ពហុកីឡដ្ឋាននេះ ទើបតែកសាងឡើងអស់ទឹកប្រាក់២៦១លានដុល្លារ អាចផ្ទុកមនុស្សបាន៤៥០០០នាក់​ ទទួលការប្រកួតបានចំនួន៤ដង ​គឺ អង់គ្លេស ឈ្នះ ទុយនីស៊ី ២-១,   អាហ្សង់ទីន ឈ្នះ នីហ្សេយ៉ា ​២-១, អារ៉ាប៊ី សាអ៊ូឌីត ឈ្នះ អេហ្ស៊ីប ១-០ និង ប៉ូឡូញ ឈ្នះ ជប៉ុន១-០ ផងដែរ។

ក្រុមហ៊ុនសាងសង់ បាននិយាយថា ទីតាំងពហុកីឡដ្ឋាននេះនៅជាប់នឹងមាត់ស្ទឹងពេក ​ដែលបណ្តាលឲ្យបាក់ដីបែបនេះ។

ក្រៅពីបំផ្លាញពហុកីឡដ្ឋានជន់ទឹកភ្លៀង ក៏បានធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។

ក្រុមហ៊ុនបានសន្យាថា នឹងចាប់ផ្តើមជួសជុលឡើងវិញ៕

RELATED ARTICLES