សម្រាប់រដូវកាលថ្មី ២០១៨-១៩ កីឡាករ Chamberlain ប្រហែលជាគ្មានវត្តមានជួយក្រុមហង្សក្រហម Liverpool នោះទេ ដោយសារបញ្ហារបួស។ នេះបើយោងតាមប្រភពពីលោក Jurgen Klopp គ្រូបង្វឹកក្លឹបហង្សក្រហម Liverpool ។

កីឡាករវ័យ២៤ឆ្នាំ មិនបានលេងចាប់តាំងពីខែមេសា ក្រោយពីរងរបួសក្បាលជង្គង់ក្នុងការប្រកួត Eufa Champion League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត ជាមួយក្លឹប Roma ។
លោក Klopp បាននិយាយថា ’ ខ្ញុំមានអារម្មណ៍ថា ជាពេលវេលាមួយសមស្រប ដើម្បីប្រាប់គ្រប់ៗថា Chamberlain ត្រូវការពេលវេលាឈប់សម្រាកព្យាបាលរបួស”។
កីឡាករ Chamberlain បានខកខានប្រកួតបាល់ទាត់ពិភពលោក បន្ទាប់ពីរបួសក្បាលជង្គង់ ក្រោយប៉ះទង្គិចជាមួយកីឡាករ Aleksandar Kolarov របស់ Roma។ ការវះកាត់ព្យាបាលទទួលបានជោគជ័យហើយ តែត្រូវការពេលវេលាសម្រាកឲ្យបានជាសះស្បើយជាមុនសិន។
កីឡាកររូបនេះបានផ្លាស់មកលេងជាមួយ Liverpool កាលពីឆ្នាំទៅមិញ ជាមួយនឹងតម្លៃជាង៤៦លានដុល្លារ៕