កីឡាករជើងឯកប្រណាំងរថយន្តច្រើនសម័យកាល Lewis Hamilton បានចុះកុងត្រាជាមួយក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ ដ៏ល្បី Mercedez ជាមួយនឹងតម្លៃជាង52លានដុល្លារ ក្នុង១ឆ្នាំ។
ប្រភពពី BBC បានឱ្យដឹងដែរថា ក្រៅពីកុងត្រាជាង52លានដុល្លារនេះ កីឡាករ Hamilton នឹងទទួលបានប្រាក់លើកទឹកចិត្តបន្ថែមទៀតក្នុងករណីដែលគេទទួលបានជ័យជម្នះ។
កីឡាករវ័យ33ឆ្នាំ បានចុះកុងត្រាថ្មីជាមួយក្រុមហ៊ុនផលិតរថយន្ត Mercedez រហូតដល់ឆ្នាំ2020។ សម្រាប់ការប្រណាំងរថយន្ត Formula 1 ឆ្នាំក្រោយនេះ Hamilton នឹងបើកបររថយន្តរបស់ក្រុមហ៊ុននេះ ក្រោយពិធីចុះហត្ថលេខា។
កីឡាករប្រណាំងរថយន្តជើងចាស់ រូបនេះ បាននិយាយថា វាគឺជាការល្អណាស់ដែលក្រុមហ៊ុនផ្តល់ទំនុកចិត្តបន្តកុងត្រាថ្មី។ ខ្ញុំគឺជាចំណែកមួយនៃរថយន្ត Mercedez អស់រយៈពេល20ឆ្នាំកន្លងមកហើយ ខ្ញុំមិនដែលសប្បាយដូចពេលនេះទេ។ Mercedez ដូចជាផ្ទះរបស់ខ្ញុំនៅក្នុងកម្មវិធីប្រណាំង Formula 1 ខ្ញុំមានទំនុកចិត្តនៅពេលប្រើប្រាស់វា ជាងរថយន្តនានាទាំងអស់៕