តោខៀវ Chelsea កំពុងពិចារណាថា តើគួរទទួលយកសំណើសុំទិញកីឡាករខ្សែបម្រើ Willian ពីក្លឹបអ្នកមានបុណ្យ Barcelona ដែរឬអត់? ខណៈដែលក្លឹបមកពីអេស្ប៉ាញមួយនេះ ហ៊ានឲ្យតម្លៃខ្លួនជាង៨៥លានដុល្លារ។
មហាសេដ្ឋី Roman Abramovich ក៏មានបំណងលក់កីឡាកររូបនេះដែរ ដើម្បីបានលុយកាក់ផ្តល់ឲ្យលោក Maurizio Sarri ទិញដូរកីឡាករសម្រាប់ពង្រឹងក្លឹបរដូវកាលថ្មី។
ទោះជាយ៉ាងណាក្តី រហូតមកដល់ពេលនេះ ក្លឹបទាំងពីរមិនទាន់ឈានដល់កិច្ចព្រមព្រៀងនៅឡើយទេ។
បិសាចក្រហម Man Utd ក៏កំពុងស្រក់ទឹកមាត់ចង់បានកីឡាករ Willian ដែរ ប៉ុន្តែក្លឹប Chelsea មិនលក់ឲ្យទេ ដោយមិនចង់ប្រឈមមុខគ្នានៅក្នុងក្របខណ្ឌ English Premier League។
នេះគឺជាការដេញថ្លៃលើកទី៣ របស់ក្លឹបអ្នកមានបុណ្យ Barcelona ក្នុងការតាមប្រមាញ់យកកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ។
កីឡាករ Willian បានចូលមកលេងជាមួយក្លឹប Chelsea តាំងពីឆ្នាំ២០១៣ ក្រោយផ្ទេរមកពីក្លឹបបាល់ទាត់រុស្ស៊ី Anzhi ។ នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន២៥គ្រាប់ ក្នុង១៦៦ប្រកួត៕