តាមប្រភពព័ត៌មានពី The Sun ចេញផ្សាយកាលពីថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨ បានឱ្យដឹងថា កីឡាករ Alex Iwobi នឹងទទួលបានកុងត្រាថ្មីរយៈពេល២ឆ្នាំបន្ថែមទៀត ពីក្លឹបកាំភ្លើងធំ Arsenal។
កុងត្រាចាស់របស់កីឡាករ Iwobi ដែលបានចុះកុងត្រាជាមួយក្លឹប Arsenal កាលពីឆ្នាំ២០១៥ ត្រូវអស់សុពលភាពត្រឹមឆ្នាំ២០២០ ឥឡូវនេះទទូលបានកុងត្រាថ្មី២ឆ្នាំបន្ថែមទៀត គឺរហូតដល់ឆ្នាំ២០២២។
កីឡាករសញ្ជាតិនីហ្សេរីយ៉ា Iwobi នៅតែរក្សាការស្មោះស្ម័គ្រជាមួយកាំភ្លើងធំ Arsenal ដដែល បើទោះជាមានការចាប់អារម្មណ៍ពីក្លឹប Lazio, Everton និង Milan ក៏ដោយ។
ក្លឹប Arsenal ទើបតែបានបន្តកុងត្រាថ្មីដល់កីឡាករ Mesut Ozil, Mohamed Elneny, Granit Xhaka, Calum Chambers, Rob Holding, Ainsley Maitland-Niles ខណៈកីឡាករ Aaron Ramsey នៅតែមានភាពមន្ទិលសង្ស័យ ចំណែកកុងត្រាមួយរបស់គេនៅសល់តែ១ឆ្នាំទៀត តែមិនបានទាន់ទទួលបានកុងត្រាថ្មីនៅឡើយទេ៕