ទីបំផុត ក្លឹប Everton ទិញបានកីឡាករខ្សែការពារ Richarlison ពីក្លឹប Watford ក្នុងតម្លៃជាង៥៧លានដុល្លារ។
នៅក្នុងកិច្ចសន្យា ក្លឹប Everton បានយល់ព្រមតម្លៃជាមួយក្លឹប Watford ក្នុងតម្លៃជាង៤៦លានដុល្លារ ជាមួយនឹងប្រាក់លើកទឹកចិត្តបន្ថែមទៀត។
ក្លឹប Watford ចំណេញជាង៣០លានដុល្លារ ពីព្រោះកាលទិញមកពី Fluminense តម្លៃត្រឹមតែជាង១៥លានដុល្លារប៉ុណ្ណោះ។
កីឡាករ Richarlison បានពិនិត្យសុខភាពរួចរាល់ហើយ កាលពីថ្ងៃចន្ទ។ ក្រៅពីក្លឹប Everton កីឡាកររូបនេះ ក៏ត្រូវបានក្លឹប Chelsea និង Tottenham ចាប់អារម្មណ៍កាលពីរដូវកាលកន្លងទៅ ប៉ុន្តែ មិនអាចបញ្ចុះបញ្ចូលកីឡាកររូបនេះបាន។ ជាមួយគ្នានេះដែរ Everton សង្ឃឹមថា នឹងនាំយកកីឡាករខ្សែការពារស្លាបស្តាំ Lucas Digne ពីក្លឹប Barcelona ក្នុងសប្តាហ៍នេះ។
កីឡាករវ័យ២១ឆ្នាំរូបនេះ បានចូលមកលេងឱ្យក្លឹប Watford កាលពីឆ្នាំ២០១៧ ក្រោយផ្លាស់មកពីក្លឹបបាល់ទាត់ប្រេស៊ីល Fluminense។ នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន៥គ្រាប់ ក្នុងការបង្ហាញវត្តមាន៣៨ប្រកួត៕