Wednesday, June 25, 2025
Homeកីឡាអន្ដរជាតិកីឡាករបារាំង៣រូប ជាប់ក្នុងបញ្ជីសម្រាំងពានកីឡាករឆ្នើម FIFA

កីឡាករបារាំង៣រូប ជាប់ក្នុងបញ្ជីសម្រាំងពានកីឡាករឆ្នើម FIFA

កីឡាករឆ្នើម៣រូប ដែលបានជួយឱ្យក្រុមជម្រើសជាតិមាន់គកបារាំង លើកពានបាល់ទាត់ពិភពលោក នៅប្រទេសរុស្ស៊ី កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ ជាប់ឈ្មោះក្នុងបញ្ជីក្រុមជម្រើសសម្រាំងសម្រាប់ដណ្តើមយកពានកីឡាករឆ្នើមប្រចាំឆ្នាំ FIFA។

កីឡាករបារាំង ទាំង៣រូបនោះ រួមមាន Kylian Mbappe,  Antoine Griezmann និង Raphael Varane។

ក្រៅពីកីឡាករក្រុមជម្រើសជាតិបារាំង មានកីឡាករ Luka Modric ដែលបានជាកម្លាំង សំខាន់ជួយឱ្យក្រូអាស៊ី ទទួលបានចំណាត់ថ្នាក់លេខ២ ពានរង្វាន់បាល់ទាត់ពិភពលោក ក្រោយពីចាញ់បារាំង នៅវគ្គផ្តាច់ព្រ័ត។

កីឡាករ Eden Hazard និង De Bruyne មកពីក្រុមជម្រើសជាតិប៊ែលហ្ស៊ិក ចំណាត់ថ្នាក់លេខ៣ ពិភពលោក ក៏ស្ថិតក្នុងបញ្ជីនេះដែរ។

ក្រៅពីនេះខ្សែប្រយុទ្ធ Harry Kane មកពីក្រុមជម្រើសជាតិអង់គ្លេស កីឡាករ Christino Ronaldo, Lionel Messi, Mohamed Salah ប៉ុន្តែជាសំណាងអាក្រក់គ្មានឈ្មោះកីឡាករ Neymar ទេ។

នេះគឺជាឆ្នាំទី៣ នៃពានរង្វាន់កីឡាករឆ្នើមបំផុតរបស់ FIFA បន្ទាប់ពីពានរង្វាន់បាល់មាស Ballon d’Or៕

RELATED ARTICLES