Wednesday, June 25, 2025
Homeកីឡាអន្ដរជាតិBournemouth ទិញខ្សែការពារ Diego Rico

Bournemouth ទិញខ្សែការពារ Diego Rico

តាមប្រភពព័ត៌មានពី Daily Mail ចេញផ្សាយកាលពីថ្ងៃពុធ ទី25 ខែកក្កដា ឆ្នាំ2018 បានឱ្យដឹងថា ក្លឹប Bournemouth ទិញបានកីឡាករខ្សែការពារ Diego Rico ពីក្លឹបបាល់ទាត់ Leganes ក្នុងតម្លៃជាង14លានដុល្លារ។

កីឡាករវ័យ25ឆ្នាំ បានចុះកុងត្រារយៈពេល4ឆ្នាំ ជាមួយក្លឹប Bournemouth និងក្លាយជាកីឡាករទី2 បន្ទាប់ពីកីឡាករ David Brookes ទិញមកពីក្លឹប Sheff Utd។ កីឡាកររូបនេះ ស្ទើរតែត្រូវបានក្លឹប Dortmund ទិញបានទៅហើយ តែចុងក្រោយ គេបានជ្រើសរើសយកទឹកដីអង់គ្លេសវិញ។

លោក Howe គ្រូបង្វឹកក្លឹប Bournemouth បាននិយាយថា គាត់គឺជាកីឡាករដែលមានទេពកោសល្យល្អ និងមានល្បឿនលឿន ពូកែបត់បែនគ្រប់ស្ថានភាព។

កីឡាករ Diego Rico បានចូលមកលេងឱ្យក្លឹបនេះ តាំពីឆ្នាំ2016 ក្រោយផ្លាស់មកពីក្លឹប Zaragoza។ នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន4គ្រាប់ ក្នុងការបង្ហាញវត្តមាន58ប្រកួត៕

RELATED ARTICLES