Wednesday, June 25, 2025
Homeកីឡាអន្ដរជាតិEdinson Cavani ចង់ទៅរួមរស់ជាមួយស្តេចស Real Madrid ស្នងតំណែង Ronaldo

Edinson Cavani ចង់ទៅរួមរស់ជាមួយស្តេចស Real Madrid ស្នងតំណែង Ronaldo

ខណៈពេលដែលក្លឹបស្តេចស Real Madrid មិនទាន់រកបានខ្សែប្រយុទ្ធឆ្នើមណាម្នាក់ មកជំនួសតំណែងខ្សែប្រយុទ្ធ Christino Ronaldo បាននៅឡើយនោះ ឥឡូវនេះកីឡាករខ្សែប្រយុទ្ធអ៊ុយរូហ្គាយ Edinson Cavani បានបង្ហាញក្តីសុបិនចង់ទៅរួមរស់ជាមួយ Real Madrid ស្នងតំណែង Ronaldo។

ទោះជាយ៉ាងណា គេមិនទាន់ឃើញមានប្រតិកម្មបែបណាពី Real Madrid នៅឡើយទេ។

ក្លឹប Paris SG បានចំណាយលុយ៥៥លានផោន ស្មើនឹងជាង៧២លានដុល្លារ ទិញមកពីក្លឹប Napoli កាលពីឆ្នាំ២០១៣។ នៅជាមួយក្លឹបនេះ ទទួលបានប្រាក់ឈ្នួលក្នុង១សប្តាហ៍ ជាង២៧ម៉ឺនដុល្លារ និងប្រាក់លើកទឹកចិត្តជាង២លានដុល្លារ ជារៀងរាល់ឆ្នាំ។

បច្ចុប្បន្នតម្លៃខ្លួនកីឡាកររូបនេះ ប្រហែលជាង១០០លានដុល្លារ។ ទោះជាមានបំណងចង់ទៅរួមដៃជាមួយក្លឹបយក្សនៅអេស្ប៉ាញក្តី Cavani ហាក់ដូចជាស្ទាក់ស្ទើរមិនហ៊ានហាមាត់សុំអាណាព្យាបាល Paris SG ទេ ដោយសារតែគាត់ គឺជាកីឡាករជំនិតរបស់លោក Nasser AL Khelaifi ប្រធានក្លឹបផ្ទាល់តែម្តង។

ម៉្យាងវិញទៀត ខាងភាគី Real Madrid ក៏មិនទាន់បើកភ្លើងខៀវដែរ ដោយសារតែក្លឹបនេះកំពុងចង់បានកីឡាករ Eden Hazard របស់ក្លឹប Chelsea។

Cavani នៅសល់កុងត្រា២ឆ្នាំទៀតជាមួយក្លឹប Paris SG គឺរហូតដល់ឆ្នាំ២០២០។ គាត់ទទួលបានការគាំទ្រជាច្រើនពីអ្នកស្នេហាវិស័យបាល់ទាត់នៅបារាំង៕

RELATED ARTICLES