Wednesday, June 25, 2025
Homeកីឡាអន្ដរជាតិDavid Beckham នាំក្រុមគ្រួសារ ទៅលេងកោះបាលី ជួបគ្រោះរញ្ជួយដី

David Beckham នាំក្រុមគ្រួសារ ទៅលេងកោះបាលី ជួបគ្រោះរញ្ជួយដី

តាមប្រភពព័ត៌មាន The Sun ចេញផ្សាយកាលពីថ្ងៃអង្គារ ទី៧ ខែសីហា ឆ្នាំ២០១៨ បានឱ្យដឹងថា David Beckham និងក្រុមគ្រួសារ ត្រូវបានគេប្រទះឃើញនៅកោះបាលី ដែលជាកោះទេសចរណ៍ដ៏ល្បីនៅលើពិភពលោក។

ក្រុមគ្រួសាររបស់ Beckham បានមកដល់កោះឋានសួគ៌បាលី កាលពីថ្ងៃសៅរ៍ ខណៈមានការរញ្ជួយដីកម្រិត៦,៩រ៉ិចទ័រ នៅកោះឡំបុក ចម្ងាយជាង៩០គីឡូម៉ែត្រ ពីកោះបាលី ដែលបានសម្លាប់មនុស្សជាង១០០នាក់ និងរបួសជាង២០០នាក់ថែមទៀត។

ទោះជាមានចម្ងាយជាង៩០គីឡូម៉ែត្រ តែសណ្ឋាគារ និងសំណង់មួយចំនួននៅកោះបាលី ក៏រងផលប៉ះពាល់ខ្លះៗដែរ។

ថ្លែងទៅកាន់អ្នកកាសែត The Sun អតីតខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Beckham បាននិយាយថា កូនៗរបស់លោកមានការភ័យតក់ស្លុតបន្តិចបន្តួចដែរ ដោយសារតែពួកគេមិនដែលជួបហេតុការណ៍បែបនេះពីមុនមក។ សម្រាប់ខ្ញុំវាមិនអីទេ។ ម៉្យាងដោយសារតែការរញ្ជួយដីនេះ វាកើតឡើងនៅឆ្ងាយគួរសមដែរ។

ក្រៅពីក្រុមគ្រួសាររបស់ Beckham កោះបាលី តែងតែទទួលភ្ញៀវល្បីៗលើពិភពលោក មានអ្នកចម្រៀងតារាបាល់ទាត់ ប្រដាល់ និងតារាភាពយន្ត ជាដើម៕

RELATED ARTICLES