Wednesday, June 25, 2025
Homeកីឡាអន្ដរជាតិMessi Salah និង Ronaldo ជាបេក្ខភាពស្បែកជើងមាស ទ្វីបអឺរ៉ុប

Messi Salah និង Ronaldo ជាបេក្ខភាពស្បែកជើងមាស ទ្វីបអឺរ៉ុប

រហូតមកដល់ពេលនេះ មានកីឡាករ3រូប ដែលជាបេក្ខជនអាទិភាពសម្រាប់ប្រកួតប្រជែងដណ្តើមយកស្បែកជើងមាស រដូវកាល2018 -201៩ រួមមាន ខ្សែប្រយុទ្ធ Ronaldo ដែលទើបផ្លាស់ពី Real Madrid ទៅលេងឱ្យក្លឹបសេះបង្កង់ Juventus កីឡាករខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Messi របស់ក្លឹបអ្នកមានបុណ្យ Barcelona និងខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិអេហ្ស៊ីប Salah។

កីឡាករ Messi កំពុងស្ថិតនៅលើកំណាត់ផ្លូវឆ្ពោះទៅរកស្បែកជើងមាស ទ្វីបអឺរ៉ុប លើកទី3 ជាប់ៗគ្នា (Messi ធ្លាប់ជាប់ពាននេះ 6លើករួចមកហើយ) រកគ្រាប់បាល់បាន34គ្រាប់ ឱ្យ Barcelona នៅក្របខណ្ឌ Spain Premira Liga បើប្រៀបធៀបជាមួយ Salah រកបានតែ32គ្រាប់ ឱ្យ Liverpool ខណៈដែល Ronaldo រកគ្រាប់បាល់បានត្រឹមតែ26គ្រាប់ កាលពីរដូវកាលកន្លងទៅ។

ក្នុងចំណោមកីឡាករទាំង3រូបនោះ Messi និង Salah អាចមានភាគរយខ្ពស់ជាង Ronaldo។ គ្រាប់សរុបរបស់ Salah កាលពីឆ្នាំមុន មាន44គ្រាប់ នាំមុខគេទាំងអស់នៅក្នុងក្របខណ្ឌ English Premier League៕

RELATED ARTICLES