តាមប្រភពព័ត៌មានពី Daily Mail ចេញផ្សាយកាលពីថ្ងៃពុធ ទី៨ ខែសីហា ឆ្នាំ២០១៨ បានឱ្យដឹងថា ក្លឹប Chelsea កំពុងតាមប្រមាញ់កីឡាករចាំទី Kepa Arrizabalaga ពីក្លឹបបាល់ទាត់អេស្ប៉ាញ Bilbao។
ប្រភពព័ត៌មានដដែលនោះ បានឱ្យដឹងថា ក្លឹបតោខៀវ Chelsea បានយល់ព្រមតម្លៃ៧២លានផោន ស្មើនឹងជាង៩៣លានដុល្លារ ជាមួយក្លឹប Bilbao។
Kepa Arrizabalaga នឹងក្លាយជាកីឡាករចាំទី ដែលមានតម្លៃខ្លួនខ្ពស់ជាងគេនៅលើពិភពលោក នាំមុខកីឡាករចាំទី Allisson របស់ក្លឹប Liverpool ដែលមានតម្លៃខ្លួនត្រឹមតែ៦៦,៨លានផោន ស្មើនឹងជាង៨៦លានដុល្លារ។
កីឡាករចាំទីវ័យ២៣ឆ្នាំ នឹងត្រូវធ្វើដំណើរមកដល់ទីក្រុងឡុងដ៍ នៅថ្ងៃនេះ។ នៅជាមួយក្លឹប Bilbao កីឡាករចាំទីរូបនេះទទួលបានប្រាក់ឈ្នួលជាង៧ម៉ឺនដុល្លារ ក្នុង១សប្តាហ៍។
ក្លឹប Chelsea បានបាត់បង់ឱកាសក្នុងការនាំយកកីឡាករចាំទី Jan OblakI ក្លឹប At Madrid ហើយបើកទ្វារចំហឱ្យកីឡាករចាំទី Thibaut Courtois បំពេញក្តីសុបិនរបស់ខ្លួនក្នុងការទៅរួមរស់ជាមួយក្លឹប Real Madrid។
កីឡាករចាំទី Kepa Arrizabalaga នឹងមកជំនួសតំណែងកីឡាករ Thibaut Courtois ដែលនឹងចាកចេញទៅក្លឹប Real Madrid៕