Wednesday, June 25, 2025
Homeកីឡាអន្ដរជាតិក្លឹប Fulham ទិញកីឡាករខ្សែការពារ Calum Chambers ពី Arsenal

ក្លឹប Fulham ទិញកីឡាករខ្សែការពារ Calum Chambers ពី Arsenal

ក្លឹប Fulham បានយល់ព្រមចុះហត្ថលេខាទិញកីឡាករខ្សែការពារ Calum Chambers  ពីក្លឹបកាំភ្លើងធំ Arsenal ក្នុងតម្លៃជាង១លានដុល្លារ ជាមួយនឹងកុងត្រារយៈពេល១ឆ្នាំ។ នៅជាមួយក្លឹប Fulham កីឡាករវ័យ២៣ឆ្នាំ នឹងពាក់អាវលេខ៥។

Calum ដែលអាចដើរតួជាខ្សែការពារនៅខាងក្រោយ ឬអាចចល័តខ្លួនឡើងមកបម្រើ  ទើបតែបានចុះហត្ថលេខាជាមួយក្លឹប Arsenal កាលពីពេលថ្មីៗរយៈពេល៤ឆ្នាំ ប៉ុន្តែក្នុងរជ្ជកាលដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Unai កីឡាកររូបនេះ មិនអាចធានារកបានកៅអី១១នាក់ដំបូងនោះទេ ដូច្នេះសុខចិត្តមកលេងជាមួយក្លឹប Fulham វិញ។

ក្លឹប Fulham បានឡើងមក Preamier League ឆ្នាំនេះ តាមរយៈការលេងវគ្គ Play Off យកឈ្នះក្លឹប Aston Villa។

Calum បាននិយាយថា កាលពីឆ្នាំមុន ខ្ញុំបានតាមដានមើលទម្រង់លេងរបស់ក្លឹប Fulham ខ្ញុំពិតជាចូលចិត្តយុទ្ធសាស្ត្ររបស់គេ។ ខ្ញុំពិតចង់មកលេងមកទីនេះ ពីព្រោះវាអាចធ្វើឱ្យខ្ញុំបានចូលលេងញឹកញាប់។

លោក Unai បានជូនពរឱ្យកីឡាករ Calum ជួបសំណាងល្អនៅជាមួយក្លឹប Fulham។

កីឡាករជម្រើសជាតិអង់គ្លេសរូបនេះ បានចូលមកលេងឱ្យក្លឹប Arsenal តាំងពីឆ្នាំ២០១៤។ នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន២គ្រាប់ ក្នុងការបង្ហាញវត្តមាន៤៨ប្រកួត៕

RELATED ARTICLES