តាមប្រពភពព័ត៌មានពី BBC ចេញផ្សាយកាលពីថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា ខ្សែបម្រើ David Silva ដែលកំពុងលេងឲ្យក្លឹបមេឃខៀវ Man City បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអេស្ប៉ាញ។
កីឡាករ Silva ធា្លប់ជួយឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ ឈ្នះពានបាល់ទាត់ពិភពលោក ២០១០ ឈ្នះពានយូរ៉ូ ២០០៨ និង២០១២ ។ Silva បានបង្ហាញវត្តមានឲ្យក្រុមជម្រើសជាតិ បាន១២៥ប្រកួត និងស៊ុតបាល់បាន៣៥គ្រាប់។
ប្រកួតចុងក្រោយរបស់ Silva គឺការស៊ុតបាល់ប៉េណាល់ទី ចាញ់ក្រុមម្ចាស់ផ្ទះរុស្ស៊ី ត្រឹមវគ្គ16ក្រុម ក្នុងការប្រកួតបាល់ទាត់ពិភពលោក ២០១៨។
កីឡាករ Silva បានសរសេរថា “ខ្ញុំមានអារម្មណ៍សប្បាយខ្លាំងណាស់ ជាមួយអ្វីដែលខ្ញុំទទួលបាននៅថ្ងៃនេះ។ ខ្ញុំរស់នៅ និងយល់សប្តិជាមួយក្រុមជម្រើសជាតិ ជារៀងរហូត បើទោះជាពេលនេះខ្ញុំឃ្លាតឆ្ងាយក៏ដោយ’’។
ការប្រកាសចាកចេញពីក្រុមជម្រើសជាតិ Silva បានកើតឡើងបន្ទាប់ពីកីឡាករ Andres Iniesta និង Gerard Pique ។
ទោះបីចាកចេញពីក្រុមជម្រើសជាតិបែបនេះក្តី តែគាត់នៅតែបន្តអាជីពបាល់ទាត់មេឃខៀវ Man City ។
នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន២៤៩គ្រាប់ ក្នុងការបង្ហាញវត្តមាន ៤៨គ្រាប់៕