Thursday, June 26, 2025
Homeកីឡាអន្ដរជាតិស៊ីលី នឹងធ្វើម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រប្រកួតពានរង្វាន់ Copa Libertadores

ស៊ីលី នឹងធ្វើម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រប្រកួតពានរង្វាន់ Copa Libertadores

ប្រទេសស៊ីលី  ត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa Libertadores  ឆ្នាំ២០១៩ ។ នេះបើយោងតាមប្រភពព័ត៌មាន​ពីសហព័ន្ធបាល់ទាត់បាល់ទាត់អាមេរិកខាងត្បូង ចេញផ្សាយកាលពីថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨ ។

នេះគឺជាការប្រកួតតែមួយជើង ក្នុងទឹកដីកណ្តាល លើកដំបូង ​ដែលកាលពីមុនមក ធ្លាប់ប្រកួតពីរជើង (ក្នុងផ្ទះ និងក្រៅផ្ទះ)​។

ការប្តូររូបមន្តប្រកួតនេះ បានធ្វើឲ្យខាតបង់ប្រាក់ចំណូលសម្រាប់ប្រទេសរៀងៗខ្លួន ។

ទាក់ទងទៅនឹងបញ្ហានេះ សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូងបាននិយាយថា នឹងផ្តល់២៥ភាគរយ ដែលបានមកពីការលក់សំបុត្រ​ដល់ក្លឹបបាល់ទាត់ណាដែលឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ។

ការប្រកួតនេះវគ្គផ្តាច់ព្រ័ត្រនេះ នឹងធ្វើឡើងនៅក្នុងពហុកីឡដ្ឋានជាតិទីក្រុង Santiago នៅខែវិច្ឆិកា ​ឆ្នាំក្រោយ។

ការសម្រេចចិត្តនេះត្រូវបានប្រកាស បន្ទាប់ពីសហព័ន្ធបាល់ទាត់ ពិនិត្យនិង​វាយតម្លៃថា តើពហុកីឡដ្ឋានណាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលការប្រកួតពានរង្វាន់ដ៏ធំបែបនេះ៕

RELATED ARTICLES