Thursday, June 26, 2025
Homeកីឡាអន្ដរជាតិក្លឹប Betis ខ្ចីជើងកីឡាករ Zinchenko ពី Man City

ក្លឹប Betis ខ្ចីជើងកីឡាករ Zinchenko ពី Man City

តាមប្រភពព័ត៌មានពី The Sun ចេញផ្សាយកាលពីថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨ បានឱ្យដឹងថា ក្លឹបមេឃខៀវ Man City បានឱ្យក្លឹបបាល់ទាត់អេស្ប៉ាញ Betis ខ្ចីជើងកីឡាករខ្សែបម្រើ Zinchenko មួយរដូវកាល។ បន្ទាប់ពីកីឡាកររូបនេះ បានច្រានចោលសំណើសុំទិញរបស់ក្លឹប Wolves។

ខ្សែបម្រើដែលបានបង្ហាញវត្តមាន១៤ប្រកួត ឱ្យក្លឹប Man City កាលពីររដូវកាលកន្លងទៅ បានច្រានចោលសំណើសុំទិញរបស់ក្លឹប Wolves កាលពីដើមខែសីហា ដែលហ៊ានឱ្យថ្លៃជិត២០លានដុល្លារ ដោយសារតែគេចង់បានតំណែងមួយជាប់លាប់ជាមួយក្លឹប Man City។

កីឡាករខ្សែបម្រើសញ្ជាតិអ៊ុយក្រែន រូបនេះ បានផ្លាស់មកលេងនៅពហុកីឡដ្ឋាន Etihad កាលពីឆ្នាំ២០១៤ ប៉ុន្តែមិនសូវបានបង្ហាញវត្តមានទេ ដោយសារតែវត្តមានរបស់កីឡាករ Benjamin Mendy និង Fabian Delph។

ក្លឹប Man City ចង់លក់ផ្តាច់កីឡាកររូបនេះតែម្តង តែក្លឹប Betis ចង់មើលទម្រង់លេងរបស់កីឡាករនេះសិន។ ប្រសិនគេលេងល្អនោះ Betis នឹងទិញផ្តាច់តែម្តង៕

RELATED ARTICLES