Thursday, June 26, 2025
Homeកីឡាអន្ដរជាតិប្រធានក្លឹប ប្រាប់ថា Boateng លែងចង់លេងនៅ Bayern

ប្រធានក្លឹប ប្រាប់ថា Boateng លែងចង់លេងនៅ Bayern

កាលពីថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨  ក្លឹប Bayern បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា កីឡាករ Jerome Boateng អាចនឹងទៅលេងជាមួយក្លឹប Paris SG ដោយសារតែគាត់លែងចង់នៅទីនោះទៀតហើយ។

លោក Uli Hoeness ប្រធានក្លឹប Bayern បានបញ្ជាក់ថា ខ្សែការពាររូបនេះបានបង្ហាញមហិច្ឆតាចង់ចាកចេញ បន្ទាប់ពីខកខានមិនបានទៅលេងជាមួយក្លឹប Man Utd។ សម្រាប់រដូវកាលដោះដូរកន្លងទៅ Boateng គឺជាកីឡាករអាទិភាពសម្រាប់ក្លឹប Man Utd ប៉ុន្តែក្រោយមក ក្លឹបបិសាចក្រហម Man Utd បានបង្វែរទិសដៅទៅលើខ្សែការពារ Harry Maguire ពីក្លឹប Leicester វិញ។

លោកបានបន្តទៀតថា ឱកាសរបស់ខ្សែការពារ Boateng ទៅ Paris SG គឺមាន៥០ភាគរយ។ កីឡាករអាចទៅលេងជាមួយក្លឹប Paris SG ក្នុងលក្ខខណ្ឌខ្ចីជើង និងទិញផ្តាច់នៅពេលដំណាច់រដូវកាលក្រោយ។

ទោះជាយ៉ាងណាក្តី ក្លឹប Bayern មិនចង់ឱ្យកីឡាករខ្សែការពារដ៏រឹងមាំរូបនេះ ចាកចេញទេ។

លោក Uli Hoeness បាននិយាយថា យើងនឹងសប្បាយ ប្រសិនបើគាត់បន្តស្នាក់នៅទីនេះ។ គាត់គឺជាកីឡាករដែលមានទេពកោសល្យល្អ យើងមិនចង់បាត់បង់គាត់នោះទេ៕

RELATED ARTICLES