តាមប្រភពព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា កីឡាករខ្សែបម្រើ Miralem Pjanic បានយល់ព្រមចុះកុងត្រារយៈពេល៥ឆ្នាំ ជាមួយក្លឹបសេះបង្កង់ Juventus ។
ការបន្តកុងត្រារយៈពេល៥ឆ្នាំនេះ គឺជាការចងជើងកីឡាកររូបនេះ ស្របពេលដែលក្លឹបស្តេចស Real Madrid កំពុងស្រក់ទឹកមាត់ចង់បាន។ កុងត្រាថ្មីនេះ នឹងធ្វើឲ្យកីឡាករសញ្ជាតិប៊ូស្នី រូបនេះ បន្តស្នាក់នៅក្នុងទឹកដីអ៊ីតាលី រហូតដល់ឆ្នាំ២០២៣ ។
កីឡាករវ័យ២៨ឆ្នាំ បានជួយឲ្យ Juventus ឈ្នះពានអ៊ីតាលីស៊េរី A និងពានអ៊ីតាលីខាប់ សម្រាប់រដូវកាលនេះ។
ក្រោយទទួលបានកុងត្រាថ្មី កីឡាករ Pjanic បាននិយាយថា ”ខ្ញុំសប្បាយចិត្តណាស់ដែលបានបន្តរួមរស់ជាមួយក្លឹបនេះ រយៈពេល៥ឆ្នាំទៀត’’។
គួររំឭកថា កីឡាករ Pjanic បានចូលមកលេងឲ្យក្លឹប Juventus កាលពីឆ្នាំ២០១៦ ក្រោយផ្លាស់មកពីក្លឹប Roma។ នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន១០គ្រាប់ ក្នុងការបង្ហាញវត្តមាន៦២ ប្រកួត៕