ទីបំផុត កីឡករខ្សែប្រយុទ្ធ Mario Mandzukic បានច្រានចោលសំណើសុំទិញរបស់ក្លឹបបិសាចក្រហម Man Utd បើទោះជាមានការអង្វរពីលោក Jose Morinho បែបណាក៏ដោយ។
គ្រូបង្វឹកដែលមានរហស្សនាមថា “Special One” មានមហិច្ឆតាចង់នាំយកកីឡាកររូបនេះ មកកាន់ទឹកដី Old Trafford ប៉ុន្តែសាមីក្លឹបបានបញ្ចុះបញ្ចូលកីឡាកររូបនេះមិនឲ្យចាកចេញពីទីក្រុង Turin។
ទោះជាយ៉ាងណា គេមិនបានបង្ហើបឲ្យដឹងថា ក្លឹប Man Utd ហ៊ានឲ្យតម្លៃប៉ុន្មានលានដុល្លារនោះទេ។
Mandzukic រកគ្រាប់បាល់បានមួយគ្រាប់ ឲ្យ Juventus ក្នុងជំនួបជាមួយ Lazio ដែលជាគ្រាប់បាល់លើកដំបូងសម្រាប់រដូវកាលនេះ។
កីឡាករខ្សែប្រយុទ្ធរូបនេះ គឺជាឆ្អឹងកងដ៏សំខាន់សម្រាប់ក្លឹបសេះបង្កង់Juventus និងក្រុមជម្រើសជាតិក្រូអាស៊ី។
ខ្សែប្រយុទ្ធ Mario Mandzukic បានចូលមកលេងឲ្យក្លឹប Juventus កាលពីឆ្នាំ2015 ក្រោយពីផ្ទេរមកពីក្លឹប At Madrid។ នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន23គ្រាប់ ក្នុងការបង្ហាញវត្តមាន95ប្រកួត។