តាមប្រភពព័ត៌មានពី Daily Mail ចេញផ្សាយកាលពីថ្ងៃចន្ទ ទី ២៧ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man Utd បានដាក់គោលដៅតាមប្រមាញ់យកកីឡាករខ្សែបម្រើ Lorenzo Pellegrini ពីក្លឹបបាល់ទាត់ អ៊ីតាលី Roma នៅពេលបើករដូវកាលដោះដូរខែមករា ខាងមុខនេះ។
ខ្សែបម្រើវ័យ២២ឆ្នាំ ស្ថិតក្នុងចំណោមកីឡាករមួយចំនួនទៀតដែលក្លឹប Man Utd តាមប្រមាញ់ ប៉ុន្តែមិនបានសម្រេច ដោយសារតែក្លឹបកំពុងមានបញ្ហាលុយកាក់។
កីឡាករ Lorenzo Pellegrini គឺជាគោលដៅរបស់លោក Jose Morinho ប៉ុន្តែបញ្ហាប្រឈមនោះនៅត្រង់ថា តើលោក Morinho អាចបន្តនៅជាមួយក្លឹបនេះបានតទៅទៀតឬយ៉ាងណា?
ក្រៅពីកីឡាកររូបនេះ ក្លឹបបិសាចក្រហម Man Utd អាចនឹងវិលត្រឡប់ទៅរកកីឡាករខ្សែការពារ Toby Alderweireld របស់Tottenham ឬស្វែងរកកីឡាករខ្សែការពារស្លាបកណ្តាលម្នាក់ទៀត ដើម្បីធ្វើឲ្យក្លឹបមានលំនឹងគ្រប់តំបន់ (ប្រយុទ្ធ ការពារ និង បម្រើ) ។
កីឡាករ Lorenzo Pellegrini បានចូលមកលេងឲ្យក្លឹប Roma កាលពីឆ្នាំ២០១៧ ក្រោយផ្ទេរមកពីក្លឹបSassuolo ។ នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន៣គ្រាប់ ក្នុងការបង្ហាញវត្តមាន២៨ប្រកួត៕