Tuesday, January 13, 2026
Homeព័ត៌មានជាតិស្រីដាស់ជជែកគ្នាលេងពេលយប់អាធ្រាត្រ ព្រឹកឡើងប្រុសរឹងស្តូក

ស្រីដាស់ជជែកគ្នាលេងពេលយប់អាធ្រាត្រ ព្រឹកឡើងប្រុសរឹងស្តូក

ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ ក្រោយពីផឹកស៊ីជាមួយមិត្តភក្តិ ស្រវឹងធ្លាក់ភ្នែក ក៏ត្រូវសង្សារដឹកត្រឡប់មកកន្លែងស្នាក់នៅសម្រាកវិញ លុះដល់ពាក់កណ្តាលអធ្រាត្រ នារីជាសង្សារបានដាស់ប្រុសស្នេហ៍ជជែកគ្នាលេងមួយសន្ទុះ ក៏ដេកលង់លក់ទៅវិញ ស្រាប់តែព្រឹកឡើង ក៏ត្រូវបានគេប្រទះឃើញដេកស្លាប់រឹងស្តូក បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាព្រឹកនេះ នៅចំណុចស្នាក់ការអង្កការមូលនិធិសម្រាប់អភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ មានទីតាំងស្ថិតនៅក្នុងភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។

យុវជនរងគ្រោះខាងលើ មានឈ្មោះពួន សម្រេច អាយុ២៣ឆ្នាំ មុខរបរជាសន្តិសុខ យាមប្រចាំការ និងស្នាក់នៅបណ្តោះអាសន្នក្នុង អង្កការខាងលើ និងមានលំនៅក្នុងភូមិក្រាំងស្គា ស្រុកទឹកផុស។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារកើតមានអាការខ្យល់គរ ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះឡើយ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដឹកទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES