Wednesday, January 14, 2026
Homeព័ត៌មានជាតិហូបមីហឹររួច ត្អូញថាវិលមុខ ដឹកទៅពេទ្យស្លាប់តាមផ្លូវ

ហូបមីហឹររួច ត្អូញថាវិលមុខ ដឹកទៅពេទ្យស្លាប់តាមផ្លូវ

ខេត្តព្រះសីហនុ ៖ បុរសម្នាក់ឈ្មោះអ៊ុន ដារ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ចេញពីធ្វើការងារ ត្រូវមិត្តភក្តិបបួលទៅហូបមីហឹរ លុះហូបរួច ក៏ត្អូញថា ដូចជាវិលមុខ មិនស្រួលខ្លួនសោះ ទើបមិត្តភក្តិប្រញាប ក៏ប្រញាប់ដឹកជនរងគ្រោះទៅកាន់គ្លីនិកឯកជនមួយ នៅចម្ងាយប្រមាណជា២គីឡូម៉ែត្រ តែអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ទាំងដែលបុគ្គលិកគ្លីនិកមិនបានចាក់ថ្នាំ ឬឱ្យលេបថ្នាំនៅឡើយ  បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចហាង មីហឹរមួយកន្លែង ស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់។

សព្វថ្ងៃជនរងគ្រោះមានទីលំនៅក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់។

ជុំវិញរឿងរ៉ាវខាងលើនេះ សាច់ញាតិជនរងគ្រោះ មិនទាន់អាចសន្និដ្ឋានបាននៅឡើយថា ជនរងក្រោះបានស្លាប់ដោយសារពុលមីហឹរ ឬក៏កើតអាការខ្យល់គ ដោយខ្លួនឯងនោះឡើយ ហេតុនេះ មិនទាន់ធ្វើការប្តឹងផ្តល់អ្វីនោះទេ រង់ចាំឱ្យសមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យពិនិត្យ និងធ្វើកោសល្យវិច័យសពឱ្យបានច្បាស់លាស់ និងរង់ចាំឱ្យពិធីបុណ្យសពបានបញ្ចប់រួចរាល់សិន៕

RELATED ARTICLES