ភ្នំពេញ ៖ តារាសិចស៊ី គៀត បេឡា ហៅហ្វា ហ្វា ឬស្រីយី ត្រូវបានប្រុសសង្ហាម្នាក់លើកនំខេក និងកាដូ ជូននាង នាថ្ងៃខួបកំណើត គម្រប់៣០ឆ្នាំ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ធ្វើឲ្យស្រីស្រស់ ញញឹមបិទមាត់មិនជិត ឡើយ ។ យ៉ាងណា សម្រាប់ថ្ងៃខួបកំណើត ឆ្នាំនេះ ហ្វា ហ្វា មិនបានលេងស្ទីលកាចដូចឆ្នាំមុន ស្លៀកឈុតប៊ីគីនី ញ៉ាំនំខេក ដែលធ្វើឲ្យប្រុសៗបះសក់ច្រូងនោះឡើយ គឺឆ្នាំនេះ ស្រីយី ប្រែជាមកសុភាព ស្លៀកឈុតបិទជិត លើសតារាផ្សេងទៀត ។ អ្នកខ្លះសង្ស័យថា ហ្វា ហ្វា អាយុ៣០ឆ្នាំ អាចនឹងលែងសូវបញ្ចេញសាច់ដូចកាលនៅស្ទាវ ប៉ុន្ដែគេជឿថា នោះគ្រាន់តែជាការសម្របខ្លួនទៅតាមពេលវេលាប៉ុណ្ណោះ ព្រោះបើទៅទទួលកាដូនំខេក ទាំងឈុតប៊ីគីនី ច្បាស់ជាម្ចាស់អំណោយញ័រជើង លែងចង់ទៅផ្ទះ ជាមិនខាន ។



ហ្វា ហ្វា តែងតែប្រារពខួបកំណើត ជាលក្ខណៈគ្រួសារ ជារៀងរាល់ឆ្នាំ ប៉ុន្ដែមិនដែលធ្វើកម្មវិធីលក្ខណៈទ្រង់ ទ្រាយធំ ជប់លៀង ផឹកស៊ីនៅហាង ហៅភ្ញៀវរាប់រយនាក់ទេ ។ ក្នុងវ័យ៣០ឆ្នាំនេះ គេជឿថា ហ្វា ហ្វា នឹងមិនបោះបង់ចោលការតែងខ្លួនសិចស៊ីឡើយ ប៉ុន្ដែនាងកាន់តែហ៊ានបញ្ចេញសាច់លើសមុនទៀត ជាមិនខាន ព្រោះ តែគិតថា វ័យកំពុងពេញស្អាត ។

ហ្វា ហ្វា បាត់បង់តំណែងជាពិធីការិនី របស់ PNN កម្មវិធី «Rapper Fighter» ក្រោយទូរទស្សន៍នេះ បានបិទទ្វារ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ប៉ុន្ដែស្រីស្រស់ នៅចេញមុខធ្វើ MC តាម Concerts មួយចំនួនទៀត ជាមួយស្ទីលតែងខ្លួនប្លែកៗ ដែលតារាដទៃទៀត ពិបាកធ្វើដូចនាង។ គេជឿថា នៅពេលស្រីយី រយាលៗពីការ ងារពិធីការិនី នាងនឹងសម្រុកមកថតភាពយន្ដ ច្រើនឡើងវិញជាមិនខាន។ ប៉ុន្ដែការប្រថុយលេងឈុតស្នេ ហារោលរាល រឿងក្ដៅសាច់ 18+ ដូចរឿង «ស្នេហាល្ងង់+ល្ងង់» ទៀត ឬគ្រាន់តែលេងឈុតពិសេសស្រាលៗ ព្រោះខ្លាចរងការរិះគន់លើសដើមនោះ ស្រីយី នៅមិនទាន់សម្រេចចិត្តឡើយ ។ ប្រសិនបើហ្វា ហ្វា ហ៊ានធ្វើឲ្យគេភ្ញាក់ផ្អើលម្ដងទៀតនោះ នាងអាចនឹងល្បីជាងមុនថែមទៀត តែក៏អាចនឹងធ្លាក់ទឹកតែម្ដង ។

ហ្វា ហ្វា តែងតែធ្វើឲ្យគេគ្រប់គ្នាស្មានមិនដល់ ដូចជាពេលខ្លះ នាង Live លក់ទុរេន និងអង្គុយផឹកកាហ្វេ ស្លៀក ឈុតប៊ីគីនី ជាដើម ទើបមានប្រតិកម្មពីអ្នកលេងបណ្ដាញសង្គម ដោយចោទថា នាងមានចេតនាបញ្ចេញដោះនិងគល់ភ្លៅ ឲ្យប្រុសៗក្ដៅសាច់។ ប៉ុន្ដែនៅពេលដែលស្រីយី ស្លៀកឈុតប្រពៃណីខ្មែរ ផ្សព្វផ្សាយសម្លៀកបំ ពាក់បុរាណ ស្បៃខ្មែរ ក៏នៅតែមានគេរិះគន់នាង ទើបធ្វើឲ្យនាងទាល់ច្រក ព្រោះស្លៀកសិចស៊ីក៏គេជេរ ស្លៀកសុភាពក៏គេជេរ ។ ប៉ុន្ដែអ្វីដែលអ្នករិះគន់មួយចំនួន មិនអាចធ្វើបានដូចស្រីយី នោះគឺទោះជានាងលេងខ្លួនបែបកាចៗ តែនាងចេះគោរពស្រលាញ់និងដឹងគុណឪពុកម្ដាយ ដោយប្រឹងសន្សំលុយ សាងសង់ផ្ទះវីឡា ឲ្យអ្នកមានគុណរបស់នាង នៅនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចំណាយអស់លុយជា ច្រើនម៉ឺនដុល្លារ។

យ៉ាងណា ស្រីយី ដែលប្រេះឆាស្នេហានាយចឺម តាំងពីដើមឆ្នាំ២០២២ និងផ្ដាច់ស្នេហ៍ជាមួយទាហានអាកាសអាមេរិក នៅចុងឆ្នាំដដែល ព្រោះតែនាងលេងរឿងក្តៅសាច់ ជាមួយលោកឡៅ បញ្ញា នោះ ជាង៣ឆ្នាំមកនេះ នាងមិនដែលបង្ហាញសង្សារថ្មី ជាសាធារណៈទេ គឺទើបតែនៅថ្ងៃខួបកំណើត លេចមុខប្រុសស្អាត យកកាដូមក Surprise ។

គួរបញ្ជាក់ថា នៅឆ្នាំ២០២៦ តារាដែលលេងខ្លួនសិចស៊ី ប្រជែងតំណែងហ្វា ហ្វា ដែរមានដូចជា នែប ព្រំរិទ្ធិកា, អៀ ម៉េងលិ និងសេង សុខឃីម ជាដើម ។ ចំពោះហ្វា ហ្វា នាងស្លៀកពាក់សិចស៊ី ទៅតាមពេលវេលា ទើបបានជាធ្វើឲ្យនាងលេចធ្លោជាងគេរហូត ៕



