Wednesday, June 10, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួន ៤នាក់ ចាប់ជំរិត២លានដុល្លារ សម្លាប់មនុស្សប្លុងចោលសពក្នុងឡាន

ឃាត់ខ្លួន ៤នាក់ ចាប់ជំរិត២លានដុល្លារ សម្លាប់មនុស្សប្លុងចោលសពក្នុងឡាន

ភ្នំពេញ : ករណីឃាតកម្មគិតទុកជាមុន ជនជាតិចិន ចាក់សម្លាប់ជនជាតិចិន គ្នាឯង ក្រោយចាប់ជំរិត ២លានដុល្លារ មិនបានសម្រេច រួចដាក់សពក្នុងរថយន្ត យកទៅប្លុងចោលនៅក្នុងខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ចំនួន០៤នាក់។

តាមប្រភពសមត្ថកិច្ច បានឲ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តម សេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១០:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល, អធិការដ្ឋាននគរបាលខណ្ឌសែនសុខ, អធិការដ្ឋាននគរបាលខណ្ឌដង្កោ និងអធិការដ្ឋាននគរ បាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរង ទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិ តធ្ងន់ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា រង ឆាយ ហុង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងអនុវត្តដោយផ្ទាល់ពី លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិ តធ្ងន់ និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបើកការស្រាវជ្រាវ និងបង្ក្រាបជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន (សម្លាប់ជនរងគ្រោះ យកសាកសពដាក់ក្នុងរថយន្ត យកទៅប្លុងចោល) ស្ថិតនៅចំណុចដីឡូត៍គ្មានលេខ ផ្លូវលេខ២១៧ ភូមិបារគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យ ចំនួន ០៤នាក់ រួមមាន ៖ ១.ឈ្មោះ ZHOU JIAN HONG ភេទប្រុស អាយុ៥២ ឆ្នាំ មុខរបរចុងភៅ ជនជាតិចិន។ ២.ឈ្មោះ ZHAO FENG QUAN ភេទប្រុស អាយុ ៣៦ ឆ្នាំមុខរបរមិនពិតប្រាកដ ជនជាតិចិន ។ ៣.ឈ្មោះ HAN DE DONG ភេទប្រុស អាយុ៤៣ ឆ្នាំ មុខរបរចុងភៅ ជនជាតិចិន និង ៤.ឈ្មោះ MA RONG GUI ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរម្ចាស់កការ៉ាស់រថយន្ត ជនជាតិចិន។

ចំណែកជនរងគ្រោះ ឈ្មោះ YANG WEIXIN ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ ជនជាតិចិន (ស្លាប់)។

ចំពោះវត្ថុតាងចាប់យក រួមមាន ៖ ទូរស័ព្ទ iPhone ចំនួន ០៤គ្រឿង, រថយន្ត ចំនួន ០២គ្រឿង (រថយន្តម៉ាក TOYOTA LAND CRUISER ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ 2AI-3068 និងរថយន្តម៉ាក TOYOTA RRIUS ស៊េរីឆ្នាំ២០១២ ពណ៌ស ពាក់ផ្លាកលេខ 2BH-1311 (ជារថយន្តដឹកសាកសពយកទៅប្លុងចោល), ម៉ូតូម៉ាកស្មាស  ពណ៌ក្រហមខ្មៅ ពាក់ផ្លាកលេខ 1CE-0447, លិខិតឆ្លងដែន ចំនួន០២។

ជនសង្ស័យខាងលើ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យ កសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

RELATED ARTICLES