Wednesday, June 10, 2026
Homeសង្គម និងជីវិតអណ្តើកចម្លែក វារចូលផ្ទះ យកទៅដាក់វត្ត វារមកវិញ

អណ្តើកចម្លែក វារចូលផ្ទះ យកទៅដាក់វត្ត វារមកវិញ

ខេត្តកំពង់ស្ពឺ ៖ ស្ត្រីម្នាក់ បានបង្ហោះវីដេអូ បង្ហាញពីករណីសត្វអណ្តើក ១ក្បាល បានវារចូលផ្ទះរបស់ខ្លួន ទាំង មេឃកំពុងធ្លាក់ភ្លៀងរលឹមស្រិចៗ លុះក្រោយមកខ្លួនបានសម្រេចយកសត្វអណ្តើកនេះ ទៅលែងនៅស្រះទឹក ក្នុងវត្ត ដែលមានចម្ងាយពីផ្ទះ ប្រមាណ ២០០ម៉ែត្រ ស្រាប់តែមិនបានប៉ុន្មាន សត្វអណ្តើកនោះ បានវារត្រឡប់មកដល់ផ្ទះរបស់គាត់វិញ ធ្វើឱ្យស្ត្រីជាម្ចាស់ផ្ទះ មានការភ្ញាក់ផ្អើល នឹកឆ្ងល់ថា ហេតុដូចម្តេចបានជាអណ្តើក ១ ក្បាលនេះ មិនព្រមនៅវត្ត ហើយអាចរកផ្ទះរបស់គាត់ឃើញ?

រឿងរ៉ាវសត្វអណ្តើកចម្លែកនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលនិងចែករំលែកតៗគ្នា ពេញបណ្តាញសង្គម បន្ទាប់ពីស្ត្រីជាម្ចាស់គណនីបណ្តាញសង្គម ឈ្មោះទិត្យ ចាន់ ដែលប្រកបរបរលក់ដូរភេសជ្ជៈ និងគ្រឿងក្លែម បានបង្ហោះ វីដេអូ បង្ហាញពីសកម្មភាពសត្វអណ្តើក ១ក្បាល វារចូលផ្ទះរបស់ខ្លួន ពេលមេឃភ្លៀងរលឹម លុះពេលយកទៅ លែងនៅវត្ត បែរជាសត្វអណ្តើកនោះ វារត្រឡប់មកវិញ ធ្វើឱ្យស្ត្រីជាម្ចាស់ផ្ទះ មានការភ្ញាក់ផ្អើល និងមានចិត្តអា ណិតស្រឡាញ់ ក៏សម្រេចចិត្តចិញ្ចឹមសត្វអណ្តើក ១ក្បាលនេះ នៅផ្ទះតែម្តង។

គួរបញ្ជាក់ថា ថ្មីៗនេះ ស្ត្រីម្នាក់ ឈ្មោះទិត្យ ចាន់ មុខរបរលក់ម្ហូប បានបង្ហោះវីដេអូ ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន បង្ហាញពីសត្វអណ្តើក ១ក្បាល វារចូលផ្ទះ ភ្ជាប់ជាមួយសំណេរថា “បងប្អូនអ្នកដែលដឹង ជួយខម្មិនប្រាប់តិចមើល មានរឿងអីអត់? អណ្តើកវារចូលផ្ទះអ៊ីចឹង…”។

លុះមកដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ស្ត្រីខាងលើ បានឲ្យដឹងថា បន្ទាប់ពីគាត់បានយកអណ្តើកនេះ ទៅលែងនៅវត្ត នៅក្នុងភូមិ ដែលមានចម្ងាយពីផ្ទះ ប្រមាណ ២០០ម៉ែត្រ ស្រាប់តែសត្វអណ្តើកដដែល បានវារត្រឡប់ពីវត្ត មកចូលផ្ទះរបស់គាត់ ជាលើកទី២ ទើបស្ត្រីខាងលើ បានបង្ហោះវីដេអូ ភ្ជាប់ជាមួយសំណេរថា “បងប្អូនអើយ! យកទៅលែងនៅវត្តលោកហើយ ឥឡូវថ្ងៃទី៥ ខែ៦ នេះ វាមកដល់ផ្ទះខ្ញុំវិញដដែល ហើយផ្ទះខ្ញុំ ឆ្ងាយពីវត្ត ប្រ ហែលជាង ២០០ម៉ែត្រ តែនៅវាមករកឃើញ គិតម៉េចឥឡូវ? ជួយគិតខ្ញុំផង…”។ 

បន្ទាប់មក នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ស្ត្រីខាងលើ បានកាន់សត្វអណ្តើកនោះ ថតវីដេអូ រៀបរាប់ថា “អត់ទៅណាសោះ បងប្អូនអើយ! អត់ទៅណាសោះហ្មង! ហើយមិនដឹងខ្ញុំធ្វើម៉េចទេនេះ បើអត់ទៅណាអ៊ីចឹង? ស្រលាញ់ពេញបេះដូងហ្មង ដល់ពេលអត់ទៅណាអ៊ីចឹង លោកអើយលោក ដឹងមាននិស្ស័យអីជាមួយខ្ញុំទៅ បានអត់ទៅណា ដល់ថ្នាក់ខ្ញុំលែងទៅដល់វត្តហើយ វាអត់នៅវត្ត វាសុខចិត្តវារមករកផ្ទះខ្ញុំវិញ ហើយផ្ទះខ្ញុំ ចម្ងា យពីវត្ត ប្រហែល ២០០ម៉ែត្រ ហើយខ្វះអីផ្ទះអ្នកភូមិជិតៗហ្នឹង គាត់អត់វារចូល សុខចិត្តវារកាត់ផ្លូវកៅស៊ូ មករកផ្ទះខ្ញុំ ខ្ញុំមិនដឹងជាគិតម៉េចជាមួយគាត់ ឥឡូវបើសិនជាដាក់ចិញ្ចឹមគាត់ ខ្លាចខ្ញុំចិញ្ចឹមគាត់ អត់រស់ មិនដឹងគាត់ចូលចិត្តញ៉ាំអី ហូបអី ហើយបើសិនជាអត់រស់ អាណិតគាត់ តែបើលែងគាត់ទៅ ខ្លាចពួកអាអ្នកខ្លះ វាអត់អា ណិត ទេ វាយកគាត់ធ្វើជាចំណីរបស់ពួកវា។ ហើយខ្ញុំឆ្ងល់មែនទែនហ្មង ឆ្ងល់ថា ឆ្ងាយៗ ហើយពេលខ្ញុំយកទៅលែងហ្នឹង ពេលខ្ញុំដាក់ក្នុងទឹក ខ្ញុំអត់ដឹងថា អណ្តើកហ្នឹង អណ្តើកទឹក ឬក៏អណ្តើកគោក ខ្ញុំដាក់ទឹក តែវាអត់នៅក្នុងទឹក អ៊ីចឹងខ្ញុំយកវាចេញ ដាក់ជាប់នឹងស្រះទឹកហ្នឹង កន្លែងព្រៃ តែពេលខ្ញុំយកទៅហ្នឹង ខ្ញុំដាក់ថង់តូច បិទឡើងជិត ម៉េចបានវារកផ្ទះខ្ញុំឃើញទៀត? មិនមែនខ្ញុំនិយាយកុហក ឬក៏និយាយហ្នឹង ចង់បានវីយូ ចង់បានការស៊ែរ ការឡាចអីទេ ខ្ញុំនិយាយតាមភាពជាក់ស្តែងហ្មង ហើយម៉េចបានគាត់រកផ្ទះខ្ញុំឃើញ? ខ្ញុំឆ្ងល់មែនទែន ហើយផ្ទះគេជុំទិស ជុំវិញ មុខក្រោយ អត់ទៅ គាត់អត់ទៅ គាត់មករកផ្ទះខ្ញុំវិញ?»។

ស្ត្រីដដែល បានបន្តថា «ឥឡូវខ្ញុំសម្រេចចិត្តថា ខ្ញុំទុកគាត់ចិញ្ចឹមហើយ ដោយសារអី? ក្តីស្រលាញ់គាត់ មកឱ្យខ្ញុំ ខ្ញុំក៏ត្រូវស្រលាញ់គាត់ ដូចដែលគាត់ស្រលាញ់ខ្ញុំ គាត់ខំវារកាត់ឧបសគ្គ ការភ័យខ្លាច ដើម្បីមកជួបខ្ញុំ អ៊ីចឹងខ្ញុំនឹងថែគាត់ ដូចគាត់មករកខ្ញុំ។ ខ្លោងទ្វារវត្ត ឆ្ងាយណាស់ ហើយម៉េចបានគាត់វារមករកផ្ទះខ្ញុំឃើញ? ហើយផ្ទះអ្នកភូមិ ខ្វះអី នៅហ្នឹង ម៉េចបានគាត់អត់ចូល? មុខក្រោយ មានផ្ទះទាំងអស់ ម៉េចបានមកតែផ្ទះខ្ញុំ? អ៊ីចឹងខ្ញុំសម្រេចចិត្តថា ខ្ញុំចិញ្ចឹមគាត់ហើយ ដោយសារគាត់ស្រលាញ់ខ្ញុំ បានគាត់មកដល់ផ្ទះខ្ញុំ ហើយផ្លូវឡាន ផ្លូវម៉ូតូទៀត ផ្លូវកៅស៊ូណា ហេតុម៉េចគាត់មកផ្ទះខ្ញុំដល់? អ៊ីចឹងខ្ញុំសម្រេចចិត្តថា ខ្ញុំចិញ្ចឹមគាត់ហើយ…”៕

RELATED ARTICLES