Sunday, January 25, 2026
Homeព័ត៌មានជាតិជុំ លីណូ ភ្ជាប់ពាក្យជាមួយអ្នករកស៊ីលក់ឡេតាមអនឡាញ ហើយ!

ជុំ លីណូ ភ្ជាប់ពាក្យជាមួយអ្នករកស៊ីលក់ឡេតាមអនឡាញ ហើយ!

យ៉ាងណា មង្គលការពិតប្រាកដត្រូវបានអតីតតារាសាន់ដេរូបនេះ អះអាងថា នឹងធ្វើនៅឆ្នាំ២០២១ឯណោះ ប៉ុន្ដែតាមរយៈការស្វែងយល់ចិត្តគ្នា ត្រឹមរយៈពេលខ្លីនេះ គេឃើញលីណូ និងគូដណ្ដឹងស្រលាញ់គ្នាចិត្តមួយថ្លើមមួយទៅហើយ ដូចជាការបណ្ដើរគ្នាទៅញាំការ និងតាមបណ្ដាកម្មវិធីអ្នកសិល្បៈជាច្រើនកន្លងមកនេះ។

ជុំ លីណូ ថា ឆ្នាំនេះរូបគេមានអាយុ៣៦ឆ្នាំ ចំណែកអនាគតភរិយា កញ្ញាញ៉ បញ្ញា ទើបមានអាយុ១៩ឆ្នាំ។

ជុំ លីណូ បានរំលឹកកំណើតស្នេហ៍ជាមួយគូដណ្ដឹងថា នៅថ្ងៃមួយនៅពេលដែលរូបគេទៅញាំការមិត្តភក្ដិ ក៏បានប្រើឲ្យអ្នករត់តុឲ្យទៅសុំ Facebook អូនបញ្ញា ស្រាប់តែនាងឲ្យមែន។ ក្រោយមកចេះតែឆាតចុះឆាតឡើង រហូតចុងក្រោយក៏សុំស្រលាញ់ ស្រាប់តែអូនបញ្ញា យល់ព្រម រូបគេក៏ចូលស្ដីដណ្ដឹងនៅពេលនេះតែម្ដងទៅ។

ដោយឡែក កញ្ញាញ៉ បញ្ញា វិញ អះអាងថា នាងជាអ្នករកស៊ីលក់ឡេតាម Online ហើយពេលដែលលីណូ សុំហ្វេសប៊ុកនោះ នាងក័ព្រមឲ្យ ព្រោះស្មានថាគេហៅថតខារ៉ាអូខេ។ ក្រោយមក ស្រាប់តែលីណូ ឆាតមកនាងមែន ហើយថាចង់ឲ្យថតបទចម្រៀងថ្មីរបស់ គេធ្វើឲ្យនាងអរណាស់។ ប៉ុន្តែយូរទៅ ស្រាប់តែសុំស្រលាញ់ ទើបធ្វើឲ្យនាងប្រកែកលេងរួចតែម្ដង។

កញ្ញាបញ្ញា បន្តថា មុនសម្រេចចិត្តព្រមប្រគល់បេះដូងទៅឲ្យលីណូ នាងបានពិសោធន៍ស្នេហ៍ច្រើនដែរ ហើយទីបំផុត ទើបដឹងថា តារាចម្រៀងរូបនេះពិតជាប្រុសស្មោះស្នេហ៍ និងមិនធ្លាប់មានប្រពន្ធកូនពីមុនមកទេ ទើបនាងសម្រេចចិត្តភ្ជាប់ពាក្យជាមួយគ្នាតែម្ដងទៅ៕

RELATED ARTICLES