Friday, November 28, 2025
Homeតារាខ្មែរម៉ូលីកា សម្រាលកូនស្រី ប្ដីរឹតតែថ្នាក់ថ្នម

ម៉ូលីកា សម្រាលកូនស្រី ប្ដីរឹតតែថ្នាក់ថ្នម

អតីតតារាចម្រៀងផលិតកម្ម Rock ម៉ូលីកា បានសម្រាលកូនស្រីដោយជោគជ័យនៅមន្ទីពហុព្យាបាល និងសម្ភពអរៀនដា កាលពីថ្ងៃទី៥​ខែកក្កដា ​ឆ្នាំ២០២០ ហើយនាងបានដាក់ឈ្មោះកូនថា ”នុន ច័ន្ទម៉ូនីតា”​ដែលសម្រាលភ្លាមទារកមានទម្ងន់៣,៥គ.ក។

ការទទួលបានកូនស្រីនេះជាបំណងរបស់ម៉ូលីកា និងស្វាមី​ហេតុនេះហើយពួកគេទាំង២ ពិតជារំភើបចិត្តខ្លាំងណាស់ចំពោះកាដូដែលមិនអាចកាត់ថ្លៃបាននេះ ខណៈដែលមុនសម្រាលម៉ូលីកា ត្រូវបានស្វាមីរៀបចំតុក្កតា , ប៉េតប៉ោង នៅជុំវិញគ្រែសម្រាលតែម្ដង ដើម្បីស្វាគមន៍សមាជិកថ្មីរបស់ពួកគេ។

សារជាច្រើននៅលើបណ្ដាញសង្គម ត្រូវបានអ្នកគាំទ្រម៉ូលីកា ផ្ញើទៅចូលរួមអរបអរសាទរនាងជាបន្ដបន្ទាប់ ស្របពេលដែលស្វាមីរបស់នាង លោកឆានុន បានបង្ហាញកាយវិការស្រលាញ់ ថ្នាក់ថ្នមភរិយា និងកូនស្រីយ៉ាងខ្លាំង ដែលនេះអាចបញ្ជាក់ថា​ ក្រោយទទួលបានកាដូកូនស្រី១ យ៉ាងស្រស់ស្អាតនេះ ចំណងស្នេហាតារា១គូនេះ កាន់តែមានភាពរឹងមាំថែមទៀតជាមិនខាន ថ្វីត្បិតតែកន្លងមកពួកគេធ្លាប់ប៉ះព្យុះភ្លៀងខ្លះៗក្ដី។

ម៉ូលីកា បានរៀបការជាមួយតារាសម្ដែងហុង មានុន ហៅឆានុន កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីពួកគេស្រលាញ់គ្នាជាង៣ឆ្នាំ និងមានប្រវត្តិតស៊ូជាមួយគ្នាជាច្រើន។ នៅថ្ងៃរៀបការ លោកឆានុន បានឲ្យដឹងថា លោកចង់បានកូន៣ ហេតុនេះហើយពួកគេត្រូវរៀបគម្រោងយកហោចណាស់ ក៏យកកូនឲ្យបាន២ថែមទៀតដែរ។

គេកត់សម្គាល់ថា គូស្នេហ៍តារា១គូនេះ ចាប់តាំងពីចាប់ដៃគ្នាមកពួកគេមានជីវភាពធូរធាខ្លាំងណាស់ ដូចជាការទិញបានផ្ទះទ្រនំស្នេហ៍ និងរថយន្ដទំនើបៗជិះ តាមក្ដីប្រាថ្នារបស់ពួកគេ។

ការប្រែក្លាយជីវភាពយ៉ាងឆាប់រហ័សនេះ ដោយសារតែម៉ូលីកា ជោគជ័យអាជីព Online ហើយពេលនេះនាងផ្អាកការច្រៀងសម្ដែងតាមឆាក ដោយគ្មានពេលកំណត់​បើទោះជាអះអាងថា នៅតែស្រលាញ់អាជីពចម្រៀងក្ដី៕

RELATED ARTICLES