Friday, November 28, 2025
Homeតារាខ្មែរពេជ្រ សូលីកា កាន់តែមានសេចក្តីសុខក្នុងជិវិត ក្រោយជួបស្វាមីល្អ

ពេជ្រ សូលីកា កាន់តែមានសេចក្តីសុខក្នុងជិវិត ក្រោយជួបស្វាមីល្អ

ពេជ្រ សូលីកា បានបីកូននិងបណ្ដើរប្ដី លោកគឹម ហាន ទៅលេងនៅខេត្តសៀមរាប កាលពីពេលថ្មីៗនេះ ដែលមើលទៅពេលនេះនាងកំពុងតែមានសេចក្ដីសុខក្នុងជីវិតខ្លាំងណាស់ ព្រោះមានប្ដីចេះយល់ចិត្តនិងថ្នាក់ថ្នមនាងតាមបំណងប្រាថ្នា។

អាណិកជនខ្មែរមកពីអូស្រា្ដលី លោកគឹម ហាន បានមកមើលថែសូលីកា តាំងពីមុននាងសម្រាលកូនម្ល៉េះ ហើយពេលនេះដោយសារតែជាប់គាំងជើងយន្ដហោះទៅអូស្រា្ដលី នៅមិនទាន់បើក ទើបលោកមានពេលកាន់តែច្រើនក្នុងការថ្នាក់ថ្នមសូលីកា ដែលនៅសរសៃខ្ចី។

អ្វីដែលគេកត់សម្គាល់នោះ តាំងពីសូលីកា សម្រាលកូនជាង១ខែនេះ គឺនាងគ្មានអ្នកណាតាមវាយប្រហារ និងព្យាបាទស្នេហាដូចមុនទៀតឡើយ​ពិសេសគឺអតីតសង្សារប្ដី អ្នកនាងថៃ នារីសត្យា ក៏គ្មានប្រតិកម្មរឿងសូលីកា មានកូនមុនរៀបការដែរ បើទោះជាមុននេះពួកគេឈ្លោះគ្នារហូតប្ដឹងផ្ដល់ឡើងតុលាការក្ដី ប៉ុន្តែរឿងស្នេហាត្រីកោណនេះបានស្ងប់ស្ងាត់ទៅវិញ ទើបធ្វើឲ្យស្នេហ៍របស់តារាចម្រៀងហង្សមាស កាន់តែមានមានសេចក្ដីសុខ ព្រោះលែងមានឧបសគ្គទៀតហើយ។

ពេជ្រ សូលីកា បានកប់ចោលស្នេហ៍ចាស់ តាមរយៈការភ្ជាប់ពាក្យកាលពីថ្ងៃទី២៥​ខែតុលា ឆ្នាំ២០១៩ ជាមួយលោកគឹម ហាន អាយុ២៦ឆ្នាំ ដែលជាអ្នកច្នៃម៉ូដមកពីអូស្រា្ដលី ហើយនាងបានសម្រាលកូនកាលពីថ្ងៃទី១៦​ ខែឧសភា ឆ្នាំ២០២០ ដោយដាក់ឈ្មោះកូនថា ហង្ស អ៊ារីវ៉េនស្ដេ ហើយនាងបានធ្វើពិធីចេញខែកូន កាលពីថ្ងៃទី១៦ ខែមិថុនា ផងដែរ ខណៈដែលម្ដាយរបស់នាង អ្នកស្រីស៊ិន ស្រីនាង កំពុងជាប់ឃាំខ្លួនក្នុងពន្ធនាគារ ករណីឃាតកម្មលើគូស្នេហ៍ភេទដូចគ្នា អ្នកស្រីងិន សុខលី កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។

សូលីកា បានឲ្យដឹងថា​ នាងមានបងប្អូនទៅសួរសុខទុក្ខម្ដាយជាប្រចាំហើយ ចំណែករូបនាងវិញនឹងរៀបការនៅឆ្នាំ២០២១ ប៉ុន្ដែគម្រោងចេញទៅរស់នៅអូស្រា្ដលី តាមប្ដីពេលណានោះ នាងថា មិនទាន់កំណត់ច្បាស់លាស់ទេ៕

RELATED ARTICLES