មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារាហ្វេសប៊ុក តេង ស៊ីណាត ហៅអាជី ត្រូវបានអតិថិជនមានការចាប់អារម្មណ៏ផលិតផលរបស់នាងនៅលើអនឡាញ ហើយអីវ៉ាន់គ្រាន់តែចូលស្ដុកមិនបានប៉ុន្មានម៉ោងផង ភ្ញៀវខលកុម្មង់យកអស់។

មូលហេតុដែល ជេលអបស្បែកធម្មតា របស់តារាហ្វេសប៊ុក អាជី ផ្ទុះការគាំទ្រដោយសារតែអតិថិជនដែលបានប្រើប្រាស់ហើយទទួលបានស្បែកសស្អាតគួរជាទីពេញចិត្ត មិនខកបំណងឡើយ។ អ្វីដែលពិសេសមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពស្បែក ដោយមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវពីក្រសួងសុខាភិបាលថៃ និងកម្ពុជា។

ផ្ដល់បទសម្ភាសន៍ជាមួយ អ្នកកាសែត កញ្ញាអាជី បានរៀបរាប់ថា ជេលអបស្បែក Simple ឬហៅថាអបស្បែកធម្មតានេះ ដែលជាប្រភេទជេល ដែលធ្វើឲ្យស្បែកសខ្លាំង លក់ដាច់ខ្លាំងណាស់។ មួយវិញទៀតឡេដំណក់ទឹករ៉ែ បេ៣ (B3) ដែលចេញពីរោងចក្រនៅប្រទេសថៃ ដែលគេនិយមប្រើជាមួយជេលអបស្បែកធម្មតា ដោយក្នុង១ថ្ងៃ អាចលក់ចេញចន្លោះពី៤.០០០ទៅ៥.០០០ឈុតឯណោះ។

រហូតមកដល់ពេលនេះ អតិថិជនដែលគាំទ្រ ជេលអបស្បែកធម្មជាតិ និងឡេដំណក់ទឹករ៉ែបេ៣ (B3) មានចំនួនរាប់ម៉ឺននាក់នាក់ឯណោះ។ ដោយពេលខ្លះកុម្ម៉ង់ពីរោងចក្រ សឹងតែមិនទាន់ផងមកដល់តំណាងចែកចាយ និងអតិថិជនខលកក់យកគ្មានសល់ទេ។

ស្រីស្អាតអាជី បញ្ជាក់ថា “ចំពោះជេលអបស្បែកធម្មតា ឬជេលអបស្បែក Simple និងដំណក់ទឹករ៉ែ៣បេ៣ (B3) ទទួលបានការឆ្លើយតបល្អៗពីអតិថិជនដែលបានប្រើប្រាស់នាពេលកន្លងមក ហេតុដូច្នេះហើយបានពួកគាត់មកទិញ និងខលកុំម្ម៉ង់បន្ថែមទៀត”។

ដោយសារតែមានការគាំទ្រពីអតិថិជនដែលប្រើប្រាស់នេះហើយ ទើបនៅថ្ងៃទី២៨ ២៩ និង៣០ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ មានការតាំងពិពរណ៌នៅផ្សារទំនើបអ៊ីអន ម៉ល១ ផងដែរ៕

