Friday, November 28, 2025
Homeតារាខ្មែរតារាហ្វេសបុក ស៊ីវម៉ី ចូលបុណ្យខួបគម្រប់៧ឆ្នាំ សុទ្ធតែលេខ9

តារាហ្វេសបុក ស៊ីវម៉ី ចូលបុណ្យខួបគម្រប់៧ឆ្នាំ សុទ្ធតែលេខ9

អ្នកលក់អនឡាញល្បីឈ្មោះ អ្នកនាងស៊ីវម៉ី ដែលគេស្គាល់ជាម្ចាស់ផេក Siv Mey Online Shop និងជាម្ចាស់ផលិតផល EiEi ស្រាប់តែបរិច្ចាគចូលបុណ្យខួប7ឆ្នាំ លោកឪពុករបស់លោកជំទាវហ៊ុន ប៊ុនធឿន សុទ្ធតែលេខ9 ខណៈដែលនេះគឺជាតួលេខដែលអ្នកខ្លះក៏យល់ អ្នកខ្លះក៏មានចម្ងល់។

យ៉ាងណាមិញ អ្នកនាងបញ្ជាក់ប្រាប់អ្នកគាំទ្រយ៉ាងខ្លីថា ហេតុផលដែលនាងកំណត់យកតួលេខចូលបុណ្យសុទ្ធតែ999នេះ គឺដើម្បីឲ្យមានហុងស៊ុយ ពោលគឺហេងទាំងម្ចាស់បុណ្យ និងរូបអ្នកនាង ដែលជាអ្នកចូលបុណ្យតែម្ដង។

អ្នកនាង Siv Mey បានបង្ហោះកាលពីថ្ងៃទី12 ខែកក្កដា ឆ្នាំ2020 ថា “ថ្ងៃនេះនាងខ្ញុំបានចូលរួមបុណ្យគម្រប់ខួប7ឆ្នាំ លោកប៉ារបស់លោកជំទាវម៉ាក់ ហ៊ុន ប៊ុនធឿន ជាមួយលោកប៉ា ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង និងបានចូលទានវស្សា1គូ និងស្លាដក់ និងប្រេងម៉ាស៊ូត999លីត្រ និងបានចូលបុណ្យដល់លោកប៉ាឯកឧត្តមណ្ឌិត ស៊ាង ប៊ុនលាង និងអ្នកម៉ាក់លោកជំទាវ ហ៊ុន ប៊ុនធឿន 999$ ដែរ នៅវត្តម្កុដបូរី សូមជូនបុណ្យដល់បងប្អូនទាំងអស់គ្នាផង 12 / 7 2020″។

ជាមួយនឹងការបង្ហោះនេះ ក៏មានការសរសើរមិនតិចផងដែរថា អ្នកនាងគឺជាអ្នកលក់អនឡាញដែលចូលចិត្តធ្វើបុណ្យ ខណៈដែលអ្នកនាងត្រូវគេកត់សម្គាល់ថា ចូលចិត្តធ្វើទាំងបុណ្យ សកម្មទាំងការដាក់ទាន និងការងារសប្បុរសធម៌ជាច្រើន រួមទាំងការបរិច្ចាគជួយដល់សង្គមគួរឲ្យសរសើរតាំងពីដើមឆ្នាំ២០២០ មកនេះ៕

RELATED ARTICLES